ខេត្តកំពង់ស្ពឺ : អង្គភាពប្រឆាំងអំពើពុករលួយ ផ្ញើលិខិតជូន អភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អោយផ្អាកសកម្មភាពប្រមូលទិញដីរបស់លោក ស៉ិន សារុន នាយករដ្ឋបាលស្រុក ជូនទៅឈ្មួញស្រីម្នាក់ព្រោះជាសកម្មភាពខុសច្បាប់។
សូមបញ្ជាក់ថា, ក្នុងកម្មវត្ថុ : អង្គភាពប្រឆាំងអំពើពុករលួយ សូមផ្អាកសកម្មភាពអនុញ្ញាតឲ្យលោកស្រី វង់ ឈើរិនតិអានសាយណាវ ក្នុងការប្រមូលទិញដីដោយខុសច្បាប់ ដោយមានលោក ស៊ិន សារុន នាយករដ្ឋបាល ជាអ្នករៀបចំយកដីរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់ មន្ទីរបរិស្ថានខេត្តលក់ឲ្យឈ្មួញ។
– សុំអោយ លោក ស៊ិន សារុន នាយករដ្ឋបាល ដែលបានចម្លងដៃម៉ារីនបើកទំនប់ទឹកពីឆ្នាំ យាមទំនប់ ហើយ ដំណើរការបើកទឹកពង្រឹងបង្វាតទឹកក្នុងទំនប់ដើម្បីធ្វើការវាស់វែងយកដីលក់ បញ្ឈប់សកម្មភាពនេះ និង ប្រគល់ដៃម៉ារីនចម្លងនេះមកសាលាស្រុកបសេដ្ឋ វក្សាទុក។
ដូចបញ្ជាក់ខាងលើនេះ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សុំឲ្យ លោកអភិបាល ចាត់ចែងចំពោះមុខនេះ ដើម្បីបញ្ចប់នូវសកម្មភាពទាំងពីរខាងលើនេះជាបន្ទាន់ ព្រោះទង្វើរនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការស៊ើបអង្កេតរបស់ អ.ប.ព. ក្នុងករណីនោះ ។
ក្នុងករណីលោកអភិបាលស្រុកមិនព្រមបញ្ឈប់នូវសកម្មភាពទាំង២នេះ ឬសកម្មភាពទាំង២នេះនៅតែ បន្ត អនុវត្តតាមមាត្រា២៦ (បុព្វសិទ្ធពិសេសរបស់ អ.ប.ព.) នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ខ្ញុំនឹងស្នើអាជ្ញាធរ ឋានានុក្រមពាក់ព័ន្ធមកជាបណ្តោះអាសន្ននូវមុខងារបស់លោកអភិបាលស្រុក ៕
ដោយ : សិលា