គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិកោះរ៉ុង តម្លៃ៣០០លានដុល្លារ នឹងត្រូវបញ្ចប់ការ សាងសង់ក្នុងរយៈពេល ៥ឆ្នាំ

ចែករំលែក៖

ភ្នំពេញ : មានសន្តិភាព មានការអភិវឌ្ឍន៍ មានការវិនិយោគទុន ដើម្បីជាសេដ្ឋកិច្ចប្រទេសជាតិ។
អ្នកឧកញ៉ា គិត ម៉េង ចុះកិច្ចព្រមព្រៀងជាមួយអាកាសចរស៊ីវិល លើគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិកោះរ៉ុង តម្លៃ៣០០លានដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នា រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី បាន រៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ (Acceptance of Master Plan) លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុង នៅលើតំបន់អភិវឌ្ឍន៍ កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារ Cambodiana Hotel រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងមានការ ចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

យោងតាមកិច្ចព្រមព្រៀង គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើ តំបន់អភិវឌ្ឍន៍កោះរ៉ុងនេះត្រូវចំណាយថវិកាប្រមាណ ៣០០លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការ សាងសង់ក្នុងរយៈពេល ៥ឆ្នាំ។

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួល កោះរ៉ុង ជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់ អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរធម្មជាតិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានផងដែរ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print