អង្គភាព​ ACU ទទួលបានឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ៣១០ច្បាប់ទៀតម្សិលមិញនេះ តាមរបប០២ឆាំ្ន សម្រាប់ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបន្តសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆាំ្ន សម្រាប់ឆ្នាំ២០២៣ ដោយបានគូសបញ្ជាក់ថា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៣១០ច្បាប់ទៀត។

យោងតាមសេចក្តីជូនដំណឹងដែលទេីបទទួលបាននៅថ្ងៃពុធទី១៨​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានបញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃទី១៧​ ខែមករា​ម្សិលមិញ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ២០,៨៥៧ច្បាប់។

...

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល រង់ចាំទទួលឯកសារប្រកាសរយៈពេលចំនួន ០៧ថ្ងៃក្នុងមួយសប្ដាហ៍​ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print