បាក់ដីសណ្ដរស្ទឹងព្រែកត្នោតនៅខណ្ឌដង្កោ​ រអិលផ្ទះពលរដ្ឋចូលទៅក្នុងស្ទឹងអស់ចំនួន០៥ខ្នង​បាត់ឈឹង

ចែករំលែក៖

ភ្នំពេញ​ ៖​ ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង​ ដែលស្ថិតនៅភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានបាក់រលំចូលស្ទឹងព្រែកត្នោត​ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរ​មូលដ្ឋាន កាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ។
​    អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា​ ករណីរអិលផ្ទះចូលស្ទឹងព្រែកត្នោតរបស់ប្រជាពលរដ្ឋចំនួន០៥ខ្នងផ្ទះស្មើនឹង០៥គ្រួសារ ក្នុងខណ្ឌដង្កោ​ រួមមាន​ ៖​ ទី១-ឈ្មោះ ហៀង រ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ មានសមាជិក០៤នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រx១១ម៉ែត្រ បាត់លុយចំនួន ២០០០ដុល្លារ ផ្លាទីន១តម្លឹង ប្លង់ដី ២ប័ណ្ណ និងសម្ភារប្រើប្រាស់ផ្សេងៗ។
ទី២​-ឈ្មោះ រ៉ាន់ ស្រីនាង ភេទស្រី អាយុ ២៨ឆ្នាំ មានសមាជិក០៤នាក់ ស្រី ០៣នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉x១១ម៉ បាត់លុយចំនួន១០០០ដុល្លារនិងសម្ភារប្រើប្រាស់ផ្សេងៗ ។ ទី៣​-ឈ្មោះ រ៉ាន់ រ៉ាវី ភេទប្រុស អាយុ ៣៥ឆ្នាំ មានសមាជិក០៣នាក់ ស្រី ០២នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រX១១ម៉ែត្របាត់លុយចំនួន ១៥០០ដុល្លារ និងសម្គារប្រើប្រាស់ផ្សេងៗ។ ទី៤​- ឈ្មោះ អ៊ុច ឃីម ភេទស្រី អាយុ ៦២ឆ្នាំ មានសមាជិក ០១នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រx១៤ម៉ែត្រ បាត់លុយចំនួន ១៥០ដុល្លារ និងសម្ភារប្រើប្រាស់ផ្សេងៗ និងទី៥​-ឈ្មោះ ផល សុផា ភេទស្រី អាយុ ៤២ឆ្នាំ មានសមាជិក០៦នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រx៩ម៉ែត្រ ។
​     បច្ចុប្បន្ន​នេះ​ អាជ្ញាធរមូលដ្ឋាន​ និងមន្ត្រីជំនាញកំពុងដាក់កម្លាំងចុះត្រួតពិនិត្យនៅទីតាំងខាងលេី​ដោយយកចិត្តទុកដាក់បំផុត៕​ ៕ដោយ៖ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print