ស្ត្រីជនជាតិបារាំងមានវ័យចំណាស់បំផុតលើពិភពលោកបានទទួលមរណភាពហើយ

ចែករំលែក៖

លោកយាយ Lucile Randon ជាស្ត្រីមានអាយុច្រើនជាងគេបំផុតលើពិភពលោក បានទទួលមរណភាពហើយ នៅថ្ងៃទី ១៧ខែមករា (ពេលវេលានៅបារាំង) ក្នុងជន្មាយុ១១៨ឆ្នាំ ក្នុងទីក្រុង Toulon ភាគខាងត្បូងប្រទេសបារាំង ។

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា ដំណឹងមរណភាពខាងលើត្រូវបានប្រកាសដោយលោក David Tavella អ្នកនាំពាក្យមណ្ឌលថែទាំជនចាស់ជរា Sainte-Catherine-Laboure ស្ថិតនៅក្រុង Toulon ភាគខាងត្បូងនៃប្រទេសបារាំង។ លោកយាយ រ៉ង់ដុង បានកើតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩០៤ ជាពេលដែលរដ្ឋញូវយ៉ករបស់សហរដ្ឋអាមេរិក ទើបតែបើកសម្ពោធស្ថានីយរថភ្លើងក្រោមដីលើកដំបូងរបស់ខ្លួន ហើយមួយទសវត្សរ៍ទៀតទើបសង្រ្គាមលោកលើកទី១ចាប់ផ្តើម។ លោកយាយបានក្លាយជាដូនជីនៅអាយុ៤១ឆ្នាំ។
លោកយាយបានក្លាយជាបុគ្គលមានវ័យចំណាស់ជាងគេលើលោក បន្ទាប់ពីលោកយាយ កាណេ តាណាកា (Kane Tanaka) ដែលជាជនជាតិជប៉ុនបានទទួលមរណភាពនៅអាយុ១១៩ឆ្នាំ កាលពីឆ្នាំ២០២២៕ ដោយធីរីណា

...

រូប​ថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print