ចាប់ខ្លួនស្រ្តីម្នាក់បញ្ជូនទៅតុលាការ ករណីបរិហារបង្កាច់កេរ្តិ៍មិនរាងចាលនិងញុះញង់ឱ្យមានការរើសអើងតាមបណ្តាញសង្គម

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣ បានចាប់បញ្ជូនស្ត្រីម្នាក់ទៅតុលាការពាក់ពន្ធករណី បរិហារបង្កាច់កេរ្តិ៍ មិនរាងចាល និងញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តតាមបណ្តាញសង្គម ។

   ស្ត្រីរូបនោះឈ្មោះ សេង ថៃមារា អាយុ២៦ឆ្នាំ រស់នៅភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ 

...

    ដើមចមនៃការចាប់បញ្ជូនខ្លូនជនសង្ស័យខាងលើទៅតុលាការត្រូវបានប្រភពព័ត៌មានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឈ្មោះ សេង ថៃមារា បានជេរប្រមាថ បរិហារបង្កាច់កេរ្តិ៍ទៅលើបុគ្គលម្នាក់តាមបណ្តាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ថា គ្លីនិកបុគ្គលនោះស្ថិតនៅសង្កាត់ទួលទំពូង២ខណ្ឌចំការមន រាជធានីភ្នំពេញ បានសម្លាប់កូនក្មេងនិងបង្ហោះជាសាធារណៈ”សូមឱ្យបងប្អូនគ្រប់ៗគ្នាឈប់យកកូនទៅពិនិត្យ និងព្យាបាលនៅគ្លីនិកនោះទៀតទៅ បើមិនចង់ស្តាយក្រោយ” ។ អង្គហេតុដូចបានរៀប រាប់ខាងលើនេះ ជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ភាគីម្ខាងទៀតដែលមិនមែនជាការណ៍ពិតនិងគ្មានភស្តុតាងគ្រប់គ្រាន់ គឺជនសង្ស័យមានគំនិតទុច្ទរិតដោយចេតនា ដើម្បីបរិហារបង្កាច់កេរ្តិ៍អ្នកដទៃតែប៉ុណ្ណោះ ម្តងហើយម្តងទៀតមិនរាងចាល បើទោះបីមានការព្រមានពីភាគីដើមបណ្តឹងក៏ដោយ  ដែលទង្វើនេះទើបធ្វើឱ្យភាគីម្ខាងនោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចឱ្យជួយចាត់ការទៅតាមផ្លូវច្បាប់ ។ ជនសង្ស័យកំពុងស្ថិតនៅដំណាក់កាល អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print