អនាគតប្រធានាធិបតីថ្មីតៃវ៉ាន់ មានបំណងចង់បានសន្តិភាពជាមួយចិន

ចែករំលែក៖

សារព័ត៌មាន AFPបានផ្សាយថា នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣នេះ អនុប្រធានាធិបតីកោះតៃវ៉ាន់ លោក William Lai បានសន្យាថា រូបលោកនឹងរក្សាស្ថានភាពសន្តិភាពជាមួយចិន ប៉ុន្តែទន្ទឹមគ្នាក៏នឹងការពារតៃវ៉ាន់ផងដែរ បន្ទាប់ពីលោកបានឡើងជាប្រធានគណបក្សកាន់អំណាច ហើយត្រូវគេរំពឹងថានឹងក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្សក្នុងការបោះឆ្នោតឆ្នាំ២០២៤។

លោក William Lai បានជាប់ឆ្នោតជាប្រធានថ្មីរបស់គណបក្ស DPP កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានលាលែងពីតំណែងជាប្រធានបក្ស កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយគណបក្សទទួលបានលទ្ធផលមិនល្អក្នុងការបោះឆ្នោតថ្នាក់តំបន់។
លោក William Lai ត្រូវបានមតិភាគច្រើនរំពឹងថា នឹងក្លាយជាបេក្ខជនរបស់គណបក្ស DPP សម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៤ ប៉ុន្តែមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយ។ ដោយឡែក លោកស្រី សៃ គឺមិនអាចបន្តឈរឈ្មោះជាប្រធានាធិបតីបានទៀតនោះទេ ដោយសារការកំណត់អាណត្តិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កោះតៃវ៉ាន់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយឡើងកាន់តួនាទីជាផ្លូវការជាប្រធានបក្ស DPP លោក ឡៃ បានលើកឡើងថា ដោយប្រឈមការគំរាមកំហែងពីចិន បេសកកម្មរបស់បក្ស DPP គឺការពារកោះតៃវ៉ាន់ ប៉ុន្តែការរក្សាសន្តិភាពក៏ជាក្តីរំពឹងរួម របស់ប្រជាជននៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ផងដែរ។ ដូច្នេះហើយលោកនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីរក្សាស្ថានភាពដើមនៃសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ប៉ុន្តែលោកបន្ថែមថា សន្តិភាពក៏ពឹងផ្អែកលើការការពារជាតិផងដែរ៕ ដោយធីរីណា

...

រូប​ថត​ : TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print