បាតុកម្មទ្រង់ទ្រាយធំនៅប្រទេសបារាំង

ចែករំលែក៖

រថភ្លើងជាច្រើននឹងត្រូវបិទ ថ្នាក់រៀននឹងត្រូវផ្អាក ហើយអាជីវកម្មនឹងត្រូវបានរំខាន ខណៈដែលកម្មករជាច្រើនបានធ្វើកូដកម្មនៅទូទាំងប្រទេសបារាំង ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដែលត្រូវបានគេនិយាយថាមិនធានាផលប្រយោជន៍របស់ពួកគេ។

ប្រតិបត្តិករផ្លូវដែក SNCF បានព្រមានថា ការដឹកជញ្ជូនសាធារណៈនឹងត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី ១៩ ខែមករា នៅពេលដែលមានតែ 20-33% នៃរថភ្លើងល្បឿនលឿន TGV នឹងដំណើរការ ខណៈដែលរថភ្លើងភាគច្រើនក្នុងទិសដៅក្នុងស្រុកបានផ្អាកទាំងស្រុង។ គ្រូបង្រៀននិងកម្មករជាច្រើនបាននិយាយថា ពួកគេនឹងចូលរួមធ្វើកូដកម្ម ដោយដាក់សាលារៀន ក៏ដូចជាដំណើរការដឹកជញ្ជូនប្រេងពីរោងចក្រចម្រាញ់ប្រេង TotalEnergies ទៅកាន់ទីក្រុង Dunkirk ប្រឈមមុខនឹងហានិភ័យនៃការរំខាន។ សហជីព CGT បានព្រមានថា ខ្លួនអាចកាត់ផ្តាច់អំណាចដល់គ្រួសារសមាជិកសភា និងមហាសេដ្ឋី ខណៈដែលរដ្ឋាភិបាលបាននិយាយថា ខ្លួននឹងប្រមូលប៉ូ
លិសចំនួន ១ម៉ឺននាក់ ដើម្បីធានាថាការតវ៉ាមិននាំឱ្យមានអំពើហិង្សា។
ការស្ទង់មតិបង្ហាញថា អ្នកបោះឆ្នោតបារាំងភាគច្រើនប្រឆាំងនឹងផែនការកំណែទម្រង់ប្រាក់សោធននិវត្តន៍ដែលកំពុងត្រូវបានពិភាក្សាដោយសភាបារាំង។ ផែនការនេះស្នើឱ្យបង្កើនអាយុចូលនិវត្តន៍ពី 62 ទៅ 64ឆ្នាំ ក៏ដូចជាការបង្កើនការរួមចំណែកដែលត្រូវការដើម្បីទទួលបានប្រាក់សោធនពេញលេញ។
យោងតាមការប៉ាន់ប្រមាណរបស់ក្រសួងការងារបារាំង ការបង្កើនដែនកំណត់អាយុចូលនិវត្តន៍ត្រឹម ២ ឆ្នាំ និងការពង្រីករយៈពេលនៃប្រាក់បៀវត្សរ៍នឹងនាំមកនូវការសន្សំបន្ថែមទឹកប្រាក់ចំនួន១៧,៧ ពាន់លានអឺរ៉ូ។ ទោះជាយ៉ាងណា សហជីពអះអាងថា រដ្ឋាភិបាលអាចជ្រើសរើសមធ្យោបាយផ្សេងទៀតដើម្បីចៀសវាងការប៉ះពាល់ដល់ស្ថិរភាពប្រព័ន្ធសោធន។ ពួកគេបាននិយាយនៅថ្ងៃទី 19 ខែមករានឹងជាការចាប់ផ្តើមនៃកូដកម្ម និងការតវ៉ាជាបន្តបន្ទាប់។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Oliver Veran បាននិយាយថា គណៈរដ្ឋមន្ត្រីនឹងរក្សា “សម្ងាត់” នៅចំពោះមុខកូដកម្ម ខណៈពេលដែលនៅតែអំពាវនាវឱ្យកម្មករជៀសវាងការរំខាន និងបង្កហិង្សា ។ ការប៉ុនប៉ងចុងក្រោយរបស់ប្រធានាធិបតី Emmanuel Macron ដើម្បីធ្វើកំណែទម្រង់ប្រាក់សោធននៅឆ្នាំ 2019 ត្រូវបានលុបចោលមួយឆ្នាំក្រោយមក នៅពេលដែលជំងឺរាតត្បាត COVID-19 បានផ្ទុះឡើងនៅអឺរ៉ុប។ នេះបាននាំឱ្យមានកូដកម្មរយៈពេលបីទសវត្សរ៍ដែលមិនធ្លាប់មានពីមុនមក ដែលរំខានដល់បណ្តាញដឹកជញ្ជូននៅទីក្រុងប៉ារីស៕ ដោយធីរីណា

...

រូប​ថត​ :​ TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print