មេតុងទីនវេចលុយ២០ម៉ឺនដុល្លារគេចខ្លួនបាត់ កូនៗជុំគ្នានៅសាលាសង្កាត់ចោមចៅ២ថ្ងៃជាប់គ្នា​សុំអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖ ​កូន​តុង​ទីន​ចំនួន​១៣៥​នាក់ជាជនរងគ្រោះត្រូវបាន មេ​វេច​លុយ​ជាង​២០​ម៉ឺន​ដុល្លារ​រត់​បាត់​ទុក​ឲ្យ​កូន​ៗ​រង​គ្រោះ​​ហើយ​ពុំ​មាន​ដំណោះ​ស្រាយ រយៈ​ពេល​ជិត​៣​ខែ​រហូត​មក​ដល់​វេលា​ម៉ោង​០២និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ ​ខែ​មិថុនា ​ឆ្នាំ​២០១៦ រហូតមកដល់ព្រឹកថ្ងៃទី០៧ខែ ឆ្នាំដដែល ​កូន​តុង​ទីន ជាង​៣០​នាក់​តំណាង​ឲ្យ​១៣៥​នាក់​បាន​នាំ​គ្នា​មក​សុំ​ការ​អន្តរាគមន៍​ពី​ចៅ​សង្កាត់​ចោម​ចៅ​សារ​ជា​ថ្មី​។

អ្នក​ស្រី​មាស​ស៊ុនលី ​អាយុ​៣៤​ឆ្នាំ​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ឯក​រាជ្យ​២​ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោម​ចៅ​មាន​ទី​លំ​នៅ​ភូមិ​គោក​ចំបក់ ​សង្កាត់​ចោម​ចៅ ​បាន​ឲ្យ​ដឹង​ថា​ពួក​គាត់​លេង​តុង​ទីន​ជា​មួយ ស្រ្តី​ម្នាក់​ឈ្មោះ​ទឹម​ស្រី​នាង​អាយុ​៤៣​ឆ្នាំ​ជា​អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ​ឯក​រាជ្យ​២​ជា​មួយ​គ្នា ដែល​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធ្នង់​សង្កាត់​សំរោង​ក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សរុប​គ្នា​លេង​ចំនួន​១៣៥​នាក់​មាន​ក្បាល ១ម៉ឺន​រៀល ​រហូត​ដល់​២០០​ដុល្លារ​មាន​ដេញ ​ប្រចាំ​ថ្ងៃ​និង​ដេញ​១​ខែ​ម្តង​អស់​ជា​ច្រើន​ខែ ។

គាត់​និយាយ​ថា​លុះ​រហូត​ដល់​ថ្ងៃ​ទី​​៤​ខែ​មេសា​ឆ្នាំ​២០១៦ ​​មេ​តុង​ទីន ​វេច​លុយ​សរុប​ជាង​២០ម៉ឺន​ដុល្លារ រត់​គេច​ខ្លួន​បាត់​ទុក​ឲ្យ​កូនៗ​រង​គ្រោះ​រត់​ទៅ​ប្តឹង​អាជ្ញាធរ​២​ដង ​រួច​មក​ហើយ ។​រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​ដំពោះ​ស្រាយ​ទើប​នៅព្រឹកថ្ងៃ​ទី​៦ ទី៧ ខែ​មិថុនា ​ឆ្នាំ​២០១៦ ​កូន​តុង​ទីន​ជាង​៣០នាក់​ជាតំណាងលើក​គ្នា មក​សុំ​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​សារ​ជា​ថ្មីទៀត ។

អ្នក​ស្រី ​អៀង ​នី ​អាយុ​៥៤ឆ្នាំ​អាជីវករ​លក់​ដូរ​រស់​នៅ​ភូមិ​ព្រៃ​ព្រីង​ជើង​សង្កាត់​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា គាត់​ជា​ជន​រង​គ្រោះ​ដោយសារ​មេតុង​ទីន​ស្រី​នាង​វេច​លុយ​រត់​ទៅ​បាត់​គាត់​ខាត​បង់​សរុប​ជា​ទឹក​ប្រាក់ សម្រាប់​ផ្ទាល់​ខ្លួន​អស់​ជាង​៤០០០​ដុល្លារ​ ។

លោក​សុទ្ធ ​សាធ ​ចៅ​សង្កាត់​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា​រឿង​រ៉ាវ​ខាង​លើ​បន្ទាប់​ពី ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ ​ហើយ​ពុំ​មាន​ដំណោះ​ស្រាយ ​ខណៈ​មេតុងទីន​ឈ្មោះ​ទឹម​ស្រី​នាង​បាន​រត់​គេច​ទៅ​បាត់ ។ សំណុំ​រឿង​អាជ្ញាធរ ​បាន​ត្រឹម​រាយការណ៍​និង​បញ្ជូន​បន្ត​ទៅ​ថ្នាក់​ខណ្ឌ​ទៅ​តាម​លំដាប់​លំដោយ​តាម​នីតិវិធី​ ៕

image1-6

image2-5

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print