អាជ្ញាធរខណ្ឌមានជ័យ​ ឆ្មក់ចុះបង្ក្រាបទីតាំងល្បែងជល់មាន់តាមអនឡាយមួយកន្លែងឃាត់មនុស្ស០៩នាក់ និងវត្ថុតាងជាច្រេីន

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការបញ្ជារផ្ទាល់ពីលោក​ ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ​ កម្លាំងចម្រុះ​ នៃគណះបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកសេង គន្ធ អភិបាលរងខណ្ឌ បានបើកការចុះបង្ក្រាបទីតាំងបើកជល់មាន់តាមប្រព័ន្ធ អនឡាយមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ។

    ក្នុងប្រតិបត្តិការ​ការចុះបង្ក្រាបនេះ​ ជាលទ្ធិផលកម្លាំងចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌបានធ្វើការឃាត់ខ្លួនមនុស្សសរុប០៩នាក់ ក្នុងនោះមានបុរស០៧នាក់ជាអ្នកលេង និងមនុស្សស្រី០២នាក់ ជាអ្នកមើលការខុសត្រូវទីតាំង ។

    ចំណែកវត្ថុតាងដកហូតបានរួមមាន​ ៖​ ម៉ូតូចំនួន០៦គ្រឿង , កង់០៩គ្រឿង , កុំព្យូទ័រ០២គ្រឿង , ម៉ាស៊ីនម៉ូនីទ័រ០១គ្រឿង និងសម្ភារះពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ 

    ក្រោយការឃាត់ខ្លួនមនុស្សប្រុសស្រីទាំង០៩នាក់ និងដកហូតវត្ថុតាងខាងលេីរួចរាល់​ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ​ បានដឹកតាមរថយន្តយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល​បឹងទំពន់ទី១​ ដើម្បីសាកសួរនាំបន្តចាត់ការតាមច្បាប់​ ៕​ ភារ៉ា​ ដង្កោ

...

IMG_2123 IMG_2122

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print