អុជធូបបន់ស្រន់ឲ្យចៅឆាប់ជាសះស្បើយពីជំងឺ បែរជាត្រូវឆេះម៉ត់អស់ផ្ទះ១ខ្នង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវភ្លើងឆេះខ្ទេចគ្មានសល់ បន្ទាប់ពីជីដូនបានអុជធូប បន់ស្រន់ រួចចូលទៅសម្រាន្ត មិនបានមើលភ្លើងធូបអោយរលត់អស់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះនេះមានឈ្មោះ ម៉ៅ សារ៉ាន់ ភេទប្រុស អាយុ៣៦ ឆ្នាំ ស្ថិតក្នុងភូមិ ក្រាំងលាវ ឃុំ ក្រាំងលាវ ស្រុក រលាប្អៀរ ខេត្ត កំពង់ឆ្នាំង ។ ផ្ទះឆេះនេះមានទំហំ ៩ × ១២ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ខូចខាតទ្រព្យសម្បត្តិអស់ ស្រូវចំនួន០៣តោន , អង្ករ ១៥០គក្រ មាស០១ដំឡឹង ,លុយ១លានរៀល , ទូរទស្សន៍ពណ៌០១គ្រឿង , អាគុយ០១នឹងសំភារះប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ឈ្មោះម៉ៅ សារ៉ាន់ និង ប្រពន្ធ មិននៅផ្ទះទេ គឺនាំកូនយកមកព្យាបាលនៅពេទ្យខេត្ត គឺនៅតែជីដូនចាស់ម្នាក់ ឈ្មោះ ប៉ុល រ៉េន ហើយមូលហេតុដែលបណ្តាលអោយឆេះផ្ទះមួយទាំងអស់រលីងនេះ បន្ទាប់ពីលោកយាយ ប៉ុល រ៉េន បានអុចធូបបន់ស្រន់សូមអោយចៅដែលទៅព្យាបាលនៅពេទ្យនោះអោយឆាប់ជាពីជំងឺ ប៉ុន្តែក្រោយពីអុចធូបរួចលោកយាយបានចូលសំរាន្តលង់លក់ រហូតដល់ភ្លើងឆេះពេញបន្ទុកទៅហើយទើបដឹងខ្លួន រួចបានអ្នកស្រុកជួយសង្រ្គោះចេញពីក្នុងផ្ទះ បណ្តាលអោយភ្លើងឆេះផ្ទះនិងទ្រព្យសម្បត្តិទាំងអស់គ្មានសល់ ៕

kchan (3)

kchan (2)

kchan (1)

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print