អង្គការ WCS និងរដ្ឋបាលជលផលរកឃើញពងអណ្តើកហ្លួងចំនួន៨សម្បុក ដែលជាសត្វក្នុងបញ្ជីក្រហមរបស់អង្គការ IUC ថាជាប្រភេទជិតផុតពូជបំផុត

ចែករំលែក៖

ខេត្តកោះកុង៖ យោងតាមក្រុមការងារអភិរក្សអណ្តើកនៃអង្គការ WCS និងរដ្ឋបាលជលផលបានឱ្យដឹងថា ពងអណ្តើកហ្លួងចំនួន៤សម្បុក ត្រូវបានរកឃើញនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំម២០២៣ រកឃើញ៤សម្បុកទៀត ដែលមានពងសរុបចំនួន៥៤គ្រាប់នៅលើឆ្នេរខ្សាច់ សិប្បនិម្មិតក្បែរស្រះបង្កាត់ពូជមួយក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន
ខេត្តកោះកុង។

អង្គការ WCS បានឱ្យដឹងថា នេះគឺជាឆ្នាំទី៣ហើយ ដែលអណ្តើកហ្លួងចិញ្ចឹមបានពងនៅក្នុងមជ្ឈមណ្ឌល ក្នុងប្រទេសកម្ពុជា។ អង្គការ WCS រំពឹងថានឹងរកឃើញពងអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលនេះបន្ថែមទៀតក្នុងរដូវពងកូនឆ្នាំ២០២៣នេះដែលចាប់ផ្តើមពីខែមករា រហូតដល់ខែមិនា។ កាលពីឆ្នាំ២០២២ក្រុមការងារបានរកឃើញពងអណ្តើកហ្លួងនៅលើឆ្នេរខ្សាច់ដដែលនេះចំនួន៩សម្បុក មានពងសរុបចំនួន៨១គ្រាប់ និងញាស់បាន៣៣កូន។

អង្គការ WCS បានបញ្ជាក់ថា បច្ចុប្បន្នមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មានអណ្តើកហ្លួងចំនួន ១៨៤ក្បាល ។ ចាប់តាំងពីឆ្នាំ២០១៥មក ក្រុមការងារបានលែងអណ្តើកហ្លួងជំទង់ចំនួន ១៤៧ក្បាល ចូលក្នុងទីជម្រកធម្មជាតិវិញ។អណ្តើកជំទង់និងស្ទើរជំទង់នៅ ក្នុងមជ្ឈមណ្ឌលត្រូវបានក្រុមការងារចិញ្ចឹមថែទាំនៅក្នុងស្រះបង្កាត់ពូជចំនួន ៤ ចំណែកឯកូនអណ្តើកតូចៗត្រូវបានដាក់ចិញ្ចឹមនៅក្នុងធុងប្លាស្ទិកមុននឹងផ្ទេរចូលក្នុងស្រះបង្កាត់ពូជ។

...

គួរបញ្ជាក់ថា អណ្តើកហ្លួងមានឈ្មោះជាភាសាអង់គ្លេសថា SouthernRiverTerrapin និងឈ្មោះវិទ្យាសាស្ត្រ ថា Bataguraffinis។ អណ្តើកប្រភេទនេះត្រូវបានកត់ ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUC ថា ជាប្រភេទជិតផុតពូជបំផុត។ នៅឆ្នាំ២០០៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញព្រះរាជក្រឹត្យចាត់ចំណាត់ថ្នាក់ប្រភេទជា សត្វល្មូនជាតិតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print