ខេត្តប៉ៃលិន៖ មានករណីឆេះផ្ទះប្រជាពលរដ្ឋ មិនទានដឹងពីមូលហេតុការឆេះនោះទេ សមត្ថកិច្ចនគរបា
លក្រុងកំពុងតែស្រាវជ្រាវ។
សមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថា ករណីឆេះផ្ទះ១ខ្នងនេះកើតឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៨និង១៥នាទីព្រឹក កម្លាំងឈរជើងនៅគោលដៅភ្នំដំបង បានទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិក្រចាប់(ភ្នំដំបង) ចំនុចអូរស្លេវ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
សមត្ថកិច្ចបានបន្តថា ម្ចាស់ផ្ទះដែលរងគ្រោះឈ្មោះ សារិ សំខាន់ ភេទប្រុស អាយុ ៤២ ឆ្នាំមុខរបរ កសិករ រស់នៅក្នុងភូមិឃុំខាងលើមានប្រពន្ធឈ្មោះ នាង វាន់នី ភេទ ស្រី អាយុ៣៩ ឆ្នាំ មុខរបរ កសិករ
ខូចខាតផ្ទះមួយខ្នងទំហំ៤x៦ម៉ែត្រប្រក់ស្បូវជញ្ជាំងក្ដារ និងសំភារៈក្នុងផ្ទះមួយចំនួនរួមមាន
-លុយខ្មែរចំនួន១១លានរៀល
-ម៉ូតូម៉ាកMSX ពណ៌ក្រហម ០១គ្រឿង
-ធុងទឹកកកធំចំនួន០១ ធុង ព្រមទាំងរបស់របរប្រើប្រាស់ឆេះអស់ទាំងស្រុងនៅក្នុងផ្ទះ។
ករណីនេះ(មិនទាន់ដឹងច្បាស់ នៅឡើយទេ) កម្លាំងសមត្ថកិច្ច កំពុងចុះពិនិត្យស្រាវជ្រាវបន្តទៀត៕ ដោយ៖ ស សារ៉េត