ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអាទិត្យទី២២ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា៖ គ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក ! ជនសង្ស័យចំនួន៥១នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៤ករណីទូទាំងប្រទេស កាលពីថ្ងៃទី២១ ខែមករាម្សិលមិញនេះ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៥១នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់មនុស្ស ៨នាក់(ស្រី១នាក់) និងប្រើប្រាស់ ៨ករណី ឃាត់មនុស្ស ៤៣នាក់(ស្រី២នាក់) ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែមករា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១៨,៩៦ក្រាម និង៤កញ្ចប់តូច ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន ៨អង្គភាពបានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាល ៦អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ២អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ២០នាក់ ចាប់យកIce ៤,៨២ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២០ក្រាម។
៣ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៤ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១២,៧០ក្រាម។
៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៨នាក់ ស្រី ២នាក់។
៦ / តាកែវ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,២៤ក្រាម។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១កញ្ចប់តូច។
២ / ព្រៃវែង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច ៕ ដោយ៖សហការី