កីឡាករ តាន់ នីសាន់ មានបំណង ជួយសហព័ន្ធវាយកូនបាល់កម្ពុជាវិញ

ចែករំលែក៖

ភ្នំពេញ ៖ អតីតកីឡាករវាយកូនបាល់ ម្ចាស់មេដាយសំរឹទ្ធិកីឡាស៊ីហ្គេមនៅប្រទេសថៃ និងប្រទេសឡាវឈ្មោះ តាន់ នីសាន់ បានសន្យាជាសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាថា ខ្លួននឹងវិលមកជួយសហព័ន្ធវិញ ក្រោយពីកីឡាកររូបនេះត្រូវបានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបញ្ឈរជើងអស់ រយៈពេលជាង៥ឆ្នាំ ហើយបញ្ជូនរូបគេឲ្យទៅប្រទេសបារាំងវិញដោយសារតែមិនគោរពវិន័យ ។ ជាមួយនឹងការវិលត្រឡប់ មកវិញនេះកីឡា តាន់ នីសាន់ បានសន្យាថាខ្លួននឹងគោរពតាមវិន័យរបស់សហព័ន្ធនិងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាឲ្យ បានម៉ឺងម៉ាត់បំផុត ។

ចំពោះវត្តមានលើកទី២របស់កីឡាករតាន់ នីសាន់ នេះដែរ លោក ឆាយ មនសិកា គ្រូបង្វឹកក្រុមជម្រើសជាតិនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រាប់ឲ្យដឹងថា តាន់ នីសាន់ វិលមកជួយសហព័ន្ធវិញដោយសារតែកីឡាកររូបនេះបានសន្យាថានឹងកែខ្លួនឲ្យបានល្អនិងពង្រឹងការហ្វឹកហាត់បន្ថែម គោរពវិន័យតាមការចង្អុលបង្ហាញរបស់លោក ទេព រិទ្ធីវិន អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់ប្រទេសបារាំងនោះ ។

លោកបន្តថា ការបង្ហាញវត្តមានសាថ្មី របស់កីឡាករកូនខែ្មរសញ្ជាតិបារាំងវ័យ២៧ឆ្នាំខាងលើស្របពេលដែលសហព័ន្ធកំពុងមានបេសកកម្មធំចំនួន២ គឺទី១-ចូលរួម ប្រកួតព្រឹត្តិការណ៍ដាវីសខាប់នៅប្រទេសអីុរ៉ង់,ទី២-ជាកីឡាករវាយកូនបាល់តំណាងឲ្យប្រទេសកម្ពុជាចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧នៅ ប្រទេសម៉ាឡេស៊ី។ កីឡាករ តាន់ នីសាន់បានសម្តែងនូវជំនឿចិត្តខ្ពស់ក្នុងការដណ្តើមយកមេដាយមកជូនជាតិ និងកាន់តែសង្ឃឹមច្រើនក្នុងការឆ្លងផុតគ្រុបទី៣ឈានចូលគ្រុបទី២បន្ទាប់ពីកីឡាករវាយកូនបាល់កម្ពុជារូបនេះធ្លាប់បានរក្សាលំនឹងលេខរៀងកម្ពុជា នៅត្រឹមគ្រុបទី៣រយៈពេល២ឆ្នាំជាប់គ្នានោះ ។

កីឡាករ តាន់ នីសាន់ បានប្តេជ្ញាចិត្តថា ខ្លួនប្រាកដក្នុងចិត្តថា អាចជួយកម្ពុជាឲ្យឆ្លង ផុតការប្រកួតពីគ្រុបទី៣នៃការប្រកួតដាវីសខាប់នៅប្រទេសអីុរ៉ង់ ។ គួររំលឹកថា តាន់នីសាន់ ធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធិជូនប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមចំនួន២លើកគឺលើកទី១ស៊ីហ្គេម នៅប្រទេសថៃឆ្នាំ២០០៩និងលើកទី២នៅប្រទេសឡាវឆ្នាំ២០១១ ៕

13173681_10201771762371030_5860559787211787479_n

តាន់ នីសាន់

index2

index

13332919_1380091822006977_1605579974836234664_n

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print