ក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាមភ្ញៀវទេសចរទៅកម្សាន្ដខេត្តក្រចេះជិត៨ពាននាក់

ចែករំលែក៖

ខេត្តក្រចេះ៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិន- វៀតណាមរយៈពេលពីរថ្ងៃភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកលេង​កម្សាន្ដខេត្តក្រចេះមានចំនួនជិត១ម៉ឺននាក់ ។ នេះបើតាមរបាយការណ៍របស់​លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ។ លោកប្រធានមន្ទីរបន្តថា ភ្ញៀវទេសចរភាគច្រើនឆ្លងកាត់និងមួយចំនួនទៀតបានសម្រាកនៅក្នុងខេត្តនេះ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្ដទៀតថា ​ចំនួនភ្ញៀវទេសចរចូលមកកម្សាន្ត​មាន​ចំនួន​សរុប ៧.៨០៨ នាក់ ក្នុងនោះភ្ញៀវជាតិចំនួន៧.៦៥៨នាក់, ភ្ញៀវអន្តរជាតិមានចំនួន​ ១៥០នាក់។ យ៉ាងណាក៏ដោយភ្ញៀវមួយចំនួនទៀត ទើបតែធ្វើដំណើរទៅដល់នៅថ្ងៃទី ២៣ខែមករានេះ នឹងខ្លះបានចាកចេញ។

លោកប្រធានបានឱ្យដឹងទៀតថា រមណីយដ្ឋានដែលភ្ញៀវចូលចិត្តទៅទស្សនាកម្សាន្តរួមមាន ៖ រមណីយដ្ឋានអន្លង់ផ្សោតកាំពី , រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍សង្កាត់កោះទ្រង់ ,ព្រះវិហារធំសសរ១០០ និងស្តូបវិមាន ២ ធ្នូ ដែលជាទីតាំងប្រវិត្តនៃការរំដោះប្រទេសជាតិ នៅក្នុងស្រុកស្នួល។

...

រមណីយដ្ឋានមួយចំនួនកំពុងធ្វើការអភិវឌ្ឍនិងកែប្រែដើម្បីឱ្យមានការទាក់ទាញបន្ថែមទៀត។ លោកប្រធាន មន្ទីរបានបន្ថែមថា ទីតាំងមួយចំនួននៅចំណុចកណ្ដាលនៃការធ្វើដំណើរដែលភ្ញៀវទេសចរបានត្រឹមតែចូលកម្សាន្ត ប៉ុន្តែមិនបានស្នាក់នៅនោះឡើយ។ យ៉ាងណា ក៏ដោយអាជ្ញាធរខេត្តបាននិងកំពុងរៀបចំកែសម្រួលនិងស្ថាបនាតំបន់ទេសចរណ៍ទាំងនោះដើម្បីទាក់ទាញភ្ញៀវបន្ថែមទៀត៕ ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print