លោក សាតុរឹ មីវ៉ា ៖ ការជួសជុលស្ពានហាលមុខប្រាសាទអង្គរវត្ត សម្រេច៩០%ហើយ ក្នុងដំណាក់កាលទី២

ចែករំលែក៖

ខេត្តសៀមរាប៖ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយ​សាកល​វិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន កំពុងអនុវត្តគម្រោងជួសជុល​ដំណាក់កាលទី២ ស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃ រក្សាទម្រង់ដើមរបស់សំណង់បុរាណ ឱ្យមានសភាពរឹងមាំឡើងវិញ សម្រេចបានលទ្ធផល​ប្រមាណ៩០ភាគរយហើយ ។

បើតាមលោក សាតុរឹ មីវ៉ា (Satoru MIWA) តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា និងជាប្រធានការដ្ឋាន​ជួស ជុល​ស្ពានហាលប្រាសាទអង្គរវត្តឱ្យដឹងថា ​គម្រោងជួស ជុលស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២នេះ ​មានប្រវែងសរុបជិត១០០ម៉ែត្រ ​ខណៈដំណាក់កាលទី១ បានជួសជុសប្រវែង ១០០ម៉ែត្ររួចមកហើយ​ នៅផ្នែកខាងកើត​ ខណៈការងារជួសជុលនៅផ្នែកខាងលិច ក៏ជិតរួចរាល់ជាស្ថាពរ។

លោក សាតុរឹ មីវ៉ា បានបន្តថា បើពិនិត្យតាមស្ថានភាពជាក់ស្តែង ដំណើរការជួសជុលស្ពានហាលមក​ដល់​ខែមករា នេះ សម្រេចបានប្រមាណ ៩០ភាគរយហើយ ​ក្នុងនោះ ក្រុមការងារ អាចនឹងប្រើប្រាស់​ពេលវេលាបន្ត យ៉ាងហោចណាស់១ឆ្នាំទៀត ​ដើម្បីបញ្ចប់ការងារទាំងនេះ ។

លោក សាតុរឹ មីវ៉ា បានឱ្យដឹងទៀតថា ក្នុងដំណើរការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បញ្ហាប្រឈមខ្លះៗ​តែងតែជួបប្រទះ ទោះបីស្ថិតក្នុងស្ថានភាព ​នៃជំងឺឆ្លងកូវីដ-១៩ រយៈពេល២ឆ្នាំជាង ​ប៉ុន្តែសកម្មភាព នៃការជួសជុលនៅតែបន្ត ​បញ្ហាទឹកភ្លៀងនារដូវវស្សា ជាពិសេសស្ពានហាលមានកសិន្ធុទឹកព័ទ្ធជុំវិញ​ពិបាកក្នុងការជួសជុល ។

លោក សាតុរឹ មីវ៉ា តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា បានសម្តែងក្តីសប្បាយរីករាយនៅពេល​បាន​ជួយដល់កម្ពុជា ក្នុងការងារជួសជុលស្ពានហាល ​និងគម្រោងអភិរក្សផ្សេងៗទៀត។ ក្នុងនោះលោកសង្កេតឃើញថា ​អាជ្ញាធរជាតិអប្សរា​ បានខិតខំយ៉ាងខ្លាំងក្នុងការងារអភិរក្ស និង​អភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ​ជាពិសេសការកសាងសមត្ថភាពធនធានមនុស្ស រហូតដល់ការអនុវត្ត​គម្រោងនៅតាមការដ្ឋាននីមួយៗ ​មិនចាំបាច់ពឹងផ្អែកលើបរទេសដូចពេលមុនឡើយ ។

...

ចាប់តាំងពីឆ្នាំ១៩៨៩មក សាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានចូលរួមចំណែកជាមួយ​អាជ្ញាធរ​ជាតិអប្សរា​ ធ្វើសកម្មភាពជាច្រើនជួយដល់មរណីយដ្ឋានអង្គរ ទាក់ទងនឹងការ​បណ្តុះ​បណ្តាល​ធនធានមនុស្សផ្នែកបុរាណវិទ្យា ​និងផ្នែកស្ថាបត្យកម្ម ការធ្វើកំណាយស្រាវជ្រាវ​នៅ​ប្រាសាទបន្ទាយក្តី ​កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញ​តំបន់អង្គរ ​ការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាដើម ៕ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print