មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់ទូទៅមកពីសហរដ្ឋអាម៉េរិក (Surgeons for Cambodia) បើកការពិនិត្យពិគ្រោះ និងព្យាបាលជំងឺធ្ងន់ៗជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ : មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា សហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់ទូទៅមកពីសហរដ្ឋអាម៉េរិក (Surgeons for Cambodia) បើកការពិនិត្យពិគ្រោះ និងព្យាបាលជំងឺធ្ងន់ៗជូនប្រជាពលរដ្ឋ។

លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះមានប្រសាសន៍ថា ក្រុមគ្រូពេទ្យឯកទេស នៃប្រទេសទាំងពីរ ធ្វើការពិនិត្យ-ពិគ្រោះ និងព្យាបាលជំងឺ វះកាត់ដោយឆ្លុះឡាប៉ារ៉ូស្តូបពិច (Laparoscopic) វះកាត់ពោះវៀន ឬសដូងបាត បូសអន្ទង់ ដុំពកក វះកាត់កែលំអ ពិការដៃ មុខមាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក៏ដូចជាការបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យ និងចែករំលែកបទពិសោធន៍គ្នា ទៅវិញទៅមក។
ជាមួយគ្នានោះដែរលោកសាស្ត្រាចារ្យ Elliott Brender ស្ថាបនិករបស់អង្គការ SFC(Surgeons for Cambodia) ប្រចាំនៅសហរដ្ឋអាម៉េរិក បានលើកឡើងថា សកម្មភាពថ្ងៃនេះ គឺជាបេសកកម្ម លើក ទី១១ ឆ្នាំ២០២៣ ដោយចាប់ផ្តើមតាំងពីឆ្នាំ២០០៨ ដែលក្រុមគ្រូពេទ្យសហរដ្ឋអាម៉េរិក បាន ចុះមកពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅកម្ពុជា ដោយឥតគិតថ្លៃ។ ហើយបេសកកម្មលើកទី១១នេះ បានចុះទៅពិនិត្យ ពិគ្រោះព្យាបាលជំងឺ ទៅកាន់រាជធានី-ខេត្តចំនួន៤:.
គឺទី១. វះកាត់ ព្យាបាលនៅខេត្តសៀមរាប, ទី២.ខេត្តបាត់ដំបង, ។
ទី៣.ខេត្តព្រះសីហនុ ។
និងទី៤. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ថែទាំសុខភាព និង បណ្តុះបណ្តាល គ្រូពេទ្យកម្ពុជា ឲ្យមានជំនាញឯកទេស ព្យាបាលជំងឺ វះកាត់ដោយ ឆ្លុះឡាប៉ារ៉ូស្តូបពិច (Laparoscopic) វះកាត់ពោះវៀន ឬសដូងបាត បូសអន្ទង់ ដុំពកក វះកាត់កែលំអ ពិការដៃ មុខមាត់។
ចំណែកលោកវេជ្ជបណ្ឌិត ម៉ុក ធាវី នាយកគ្រប់គ្រងវេជ្ជសាស្ត្រ នៃអង្គការ ស្នាមញញឹមកម្ពុជា មាន ប្រសាសន៍ថា អង្គការបានសហការជាមួយ និងដៃគូជាតិ និងអន្ដរជាតិ ជាពិសេសលោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ជាប្រធានក្រុមប្រឹក្សាភិបាល តែងតែបានធ្វើការវះកាត់ មាត់ឆែប ក្រអូបឆែប មាត់ធ្មេញ និងពិការភាពមុខមាត់ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ជាមួយនិងគ្រូពេទ្យជំនាញ បទពិសោធន៍យូរឆ្នាំ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print