យានយន្តល្មើសចំនួន ៨២គ្រឿង ត្រូវបានផាកពិន័យ​ ខណៈយមនុស្សស្លាប់ ១០នាក់ របួសធ្ងន់ស្រាល ១៨នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាថ្ងៃទី២៣ មករា​ម្សិលមិញ​!

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៣ មករាម្សិលមិញនេះ​ បានបញ្ជាក់ថា​ ចំនួនគោលដៅសរុប ៣១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥០៥គ្រឿង ម៉ូតូ ១៨១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨២គ្រឿង មានម៉ូតូចំនួន ៣១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។​ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !

របាយការណ៍ដដែល​បានវាយតម្លៃថា​ ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។

ជាមួយគ្នានោះ​ ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣បណ្តាល ឱ្យមនុស្សស្លាប់ ១០នាក់ របួសធ្ងន់ ១១នាក់ (ស្រី ៤នាក់) របួសស្រាល ៧នាក់ (ស្រី ៣នាក់) ។

...

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី២៣ ខែមករា បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៨នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៥លើក ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print