ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញ (ដូសទី៦) ជូនដល់យោធិនកងកម្លាំងវិស្វកម្មរួមទាំងក្រុមគ្រួសារ និងប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ៍ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានវិស្វកម្ម ក្រោមបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងដឹកនាំអនុវត្តដោយលោកឧត្តមសេនីយ៍ឯក ពៅ ផារី នាយរងសេនាធិការចម្រុះ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានវិស្វកម្ម បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញ (ដូសទី៦) ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន រួមទាំងក្រុមគ្រួសារយោធិន និងប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងសង្កាត់ចោមចៅ១ – ចោមចៅ២ – ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែបាននាំមកដោយលំបាកបំផុតនូវសន្តិភាព និងការឯកភាពជាតិពេញលេញជូនដល់ជាតិ មាតុភូមិ ប្រជាជនកម្ពុជា តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យទាំងស្រុង នៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ប៉ុណ្ណោះទេ ស្ថិតក្នុងស្ថានភាពដែលប្រទេសកម្ពុជាយើងរងនូវការរាតត្បាតពីជំងឺកូវីដ-១៩ដ៏កាចសាហាវ បង្ករនូវហានិភ័យខ្ពស់ក្នុងរយៈពេលកន្លងមកនេះ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងឈ្មុសឈ្មុលជម្នះរាល់ឧបសគ្គ ការលំបាក និងសុខភាពផ្ទាល់ខ្លួន ស្វះស្វែងទំនាក់ទំនងទិញវ៉ាក់សាំងពីបណ្ដាប្រទេសជាមិត្តយកមកចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពណ៌សម្បុរ រួមទាំងជនបរទេសទាំងអស់ ដែលកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ រហូតដល់សង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរាប់លាននាក់ បានទាន់ពេលវេលាគួរឱ្យគោរពកោតសរសើរ – ស្ញប់ស្ញែងយ៉ាងក្រៃលែងបំផុត និងចាត់ទុកវីរភាពសម្ដេចតេជោទាំងអស់នេះ គឺជាគម្រូដ៏ឆ្នើមសម្រាប់ថ្នាក់ដឹកនាំបណ្ដាប្រទេសក្នុងតំបន់ និងពីសកលលោកយកសម្រាប់អនុវត្តតាមតរៀងទៅ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានមានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យគ្រប់ដូស និងគ្រប់ៗគ្នា ហើយបន្តអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print