បុរស​ម្នាក់​ ប្រើប្រាស់ថ្នាំញៀន​រហូតបាត់បង់ស្មារតី​ ត្រូវ​កម្លាំងនគរបាលក្រុងបាត់ដំបង ចាប់បញ្ជូនទៅមណ្ឌលកែប្រែ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដោយសារ​តែគ្រឿងញៀន​ បានបំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ ដូច្នេះ​សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន​។ ខណៈ​បុរសម្នាក់​ បានប្រើប្រាស់ថ្នាំញៀន​ច្រើន​ហួស​កម្រិត​បណ្ដាលឱ្យ​​បាត់បង់ស្មារតីលែងស្គាល់បងប្អូន​ ត្រូវ​កម្លាំងនគរបាលក្រុងបាត់ដំបង ចាប់បញ្ជូនទៅមណ្ឌលកែប្រែ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២៣។

របាយការណ៍​ដដែល​បន្ត​ថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននរគបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កាលពីរសៀលថ្ងៃ២៤ ខែមករាម្សិលមិញ​ បានឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ឈ្មោះ អ៊ុន សៀន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

...

បច្ចុប្បន្ន​ នៅព្រឹកថ្ងៃពុធទី​២៥​ ខែមករា​នេះ កម្លាំងនគរបាលក្រុងបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹងនិងសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print