ខេត្តកំពង់ឆ្នាំង ៖ ក្រុមក្មេងទំនើង៦នាក់ដែលតែងតែធ្វើសកម្មភាព ដេញវ៉ៃ និង ដេញកាប់បំផ្លាញម៉ូតូ និង កាប់ប្រជាពលរដ្ឋ ត្រូបានសមត្ថកិច្ចកម្លាំងនគរបាលនៃស្នងការដ្ឋានធ្វើការចាប់ខ្លួនបានកាលពីយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ។
លោកវរសេនីយឯក ពេជ្រ សុឃឿ នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រុមក្មេងទំនើងដែលសមត្ថកិច្ចនគរបាលធ្វើការចាប់ខ្លួននេះបានធ្វើសកម្មភាព ដេញកាប់ ដេញវាយប្រជាពលរដ្ឋតាមដងផ្លូវចំនួន៤ដង លើកទី១ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ក្រុមក្មេងទំនើងបានជិះម៉ូតូដេញកាប់ជនរងគ្រោះពេលកំពុងជិះម៉ូតូ ដាច់ស្លាកលេខម៉ូតូ ។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅសួនសម្តេច ចោហ្វាវាំងគង់សំអុល ក្រុមជនសង្ស័យបានធ្វើសកម្មភាព ដេញកាប់ជនរងគ្រោះ រហូតដល់រងរបួស ដោយចោទជនរងគ្រោះ ធ្លាប់មានទំនាស់ ជាមួយខ្លួន ។ ដោយឡែកនៅថ្ងៃទី១៦ ខែមករា ក្មេងទំនើងទាំងនេះបានធ្វើសកម្មភាពបន្តទៀតនៅចំណុចរង្វង់មូលឆ្នាំងស្ថិតនៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ក្នុងពេលដែលជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីភ្នំពេញ មកកំពង់ឆ្នាំង ដោយបានកាប់ជនរងគ្រោះរហូតរងរបួសធ្ងន់ផងដែរ ។ ដោយឡែកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រុមក្មេងទំនើងដដែលនេះបានធ្វើសកម្មភាពទៀតណៅនៅចំណុចផ្ទះសំណាក់ផ្កាយព្រឹក នៅវេលាម៉ោង១២អធ្រាតុបានកាប់ជនរងគ្រោះត្រូវជាច្រើនកន្លែង រងរបួសដឹកសង្រ្គោះទៅមន្ទីរពេទ្យ ។
លោកវរសេនីយឯក ពេជ្រ រ៉ី ស្នងការរងទទួលបន្ទុកការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹង ដោយអនុវត្តតាមបទបញ្ជាររបស់ លោកឧត្តម សេនីយទោរ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកបានបានដឹកនាំកម្លាំង នគរបាលធ្វើការឃ្លាំមើលនិងស្រាវជ្រាវ រហូតធ្វើការចាប់ខ្លួនបានក្រុមក្មេងទំនើងទាំងនេះបានតែម្តង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣តែម្តង ។
លោកវរសេនីយឯក ពេជ្រ រ៉ី បាន ឱ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ តែងតែធ្វើសកម្មភាពបែបនេះស្ទើតែរៀងរាល់ថ្ងៃ ភាគច្រើននៃសកម្មភាពរបស់ក្រុមក្មេងទំនើងទំនើងទាំងនេះ គឺធ្វើឡើងនៅកន្លែងស្ងាត់ និង តំបន់សួនច្បារនិងរង្វង់មូល ក្រោយពីធ្វើសកម្មភាពហើយក៍គេចចូលផ្ទះបាត់តែម្តង ។
ក្រោយធ្វើការចាប់ខ្លួនសត្ថកិច្ចបានធ្វើការដកហូតបានម៉ូតូ និង ដាវ ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពផងដែរ ។ ក្រុមក្មេងទំនើងទាំង៦នាក់នេះត្រូវបានសមត្ថកិច្ចកសាងសាងសំណុំរឿងបញ្ជូនទៅតុលាកាសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕ ៚ដោយ៖ ចន្ថា