នៅថ្ងៃនេះ នាយករដ្ឋមន្ត្រីថ្មីនូវែលហ្សេឡង់ ទើបតែស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីទី៤១ របស់ប្រទេសនេះ ជំនួសលោកស្រី Jacinda Ardern ដែលបានលាលែងចេញពីតំណែង កាលពីសប្តាហ៍កន្លងមក។
នៅព្រឹកថ្ងៃទី២៥ខែមករា នៅវិមាននាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ New Zealand Dame Cindy Kiro តំណាងរាស្ត្រ Chris Hipkins ជារដ្ឋមន្ត្រីក្រសួងអបរំ នូវែលហ្សេឡង់ បានស្បថចូលកាន់តំណែង នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសនេះ ។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា មេដឹកនាំគណបក្សពលករ ដែលជាអតីតរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការឆ្លើយតបនឹងកូវីដ-១៩ និងជាអតីតមន្រ្តីប៉ូលិស អាយុ៤៤ឆ្នាំ លោក ហ៉ីបគីន បាននាំមុខគេក្នុងការក្លាយជាបេក្ខភាពនាយករដ្ឋមន្រ្តីដឹកនាំប្រទេស កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ក្រោយពិធីស្បថចូលកាន់តំណែងជាផ្លូវការ លោក Chris Hipkins នឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូងនៅថ្ងៃបន្ទាប់។
លោក Chris Hipkins ត្រូវបានប្រជាជននូវែលហ្សេឡង់ស្គាល់យ៉ាងច្បាស់អំពីសមត្ថភាពរបស់លោក ក្នុងការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ទោះបីជាមានកំហុសមួយចំនួនក្តី តែលោកនៅតស៊ូយ៉ាងស្វិតស្វាញដើម្បីរក្សាអំណាចនៅក្នុងបក្ស៕ ដោយធីរីណា
រូបថត : Getty