ខេត្តស្វាយរៀង: មានករណីអគ្គិភ័យឆេះផ្ទះលក់ដូរនៅជាន់ទី១ផ្អើលអ្នកធ្វើដំណើរនៅផ្សារវាលយន្តនិងប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ជួយបាញ់ពន្លត់ ខណៈមិនទាន់ដឹងថាមកមូលហេតុអ្វីនៅឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាចន្លោះម៉ោង៩ព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២៣ស្ថិតនៅខាងជើងផ្សារវាលយន្តក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
...
សូមបញ្ជាក់ថា ក្នុងហេតុការណ៍អគ្គិភ័យនេះក៏មានវត្តមានលោកស្នងការនគរបាលខេត្ត លោកណុប ចំរើនអភិបាលក្រុងដឹកនាំចុះបញ្ជាផ្ទាល់និងសមត្ថកិច្ចទាំង៣ស្ថាប័ននិងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកធ្វើអន្តរាគមន៍ជួយបាញ់ពន្លត់រហូតដល់ម៉ោង១១ព្រឹកមិនទាន់រលត់ដោយមានផ្សែងហុយចេញពីជាន់ទី១ផ្ទះលក់ដូរនៅឡើយ៕ ដោយ៖ សុថាន