សម្តេច ហេង សំរិន ផ្តាំផ្ញើឯកអគ្គរាជទូតកម្ពុជាដែលទើបតែងតាំងប្រចាំបណ្តាប្រទេសនានាថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានរដ្ខសភាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីចំនួន១០រូប ប្រចាំនៅបណ្តាប្រទេសជាមិត្តនានា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញចេញ ទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស។

លោកកុយ គួង ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីទាំងអស់ បានចូលជួបសម្តែងការគួរសម ជម្រាបលា ពិសេសទទួលអនុសាសន៍ដ៏ថ្លៃថ្លាដើម្បីអនុវត្តការងារក្នុងការបម្រើប្រទេសជាតិនៅលើឆាកអន្តរជាតិ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តមទាំង ១០ រូប ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ចំនួន ១២ប្រទេស។

សម្តេចបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ឯកឧត្តម គឺជាឥស្សរជនជាន់ខ្ពស់តំណាងឱ្យព្រះរាជាណាចក្រកម្ពុជានៅបរទេស មានតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងនោះ ពិសេសការលើកតម្កើងកិត្យានុភាពជាតិ ឯករាជ្យ និងការការពារអធិបតេយ្យជាតិរបស់យើងឱ្យខាងតែបាន។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឯកឧត្តម មានការងារសំខាន់ៗជាច្រើន ដែលត្រូវបំពេញ លើការងារនយោបាយការបរទេស ក្នុងស្ថានភាពដែលពិភពលោក មានការប្រែប្រួលក្នុងបរិបទថ្មី នៃសណ្ដាប់ធ្នាប់ពិភពលោក។ ក្នុងកាលៈទេសៈបច្ចុប្បន្ន ការស្តាសេដ្ឋកិច្ចសង្គម ឱ្យងើបឡើងវិញបានឆាប់រហ័ស ជាកត្តាមួយដ៏សំខាន់ និងចាំបាច់ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។

នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តល់ជាអនុសាសន៍ មួយចំនួនដល់ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតកម្ពុជាផងដែរ ដូចជាត្រូវតម្កល់ប្រយោជន៍ជាតិជាធំ។ ទោះក្នុងកាលៈ ទេសៈណា ក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច ។ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និង ដោះ ស្រាយបញ្ហានានារបស់ពលរដ្ឋយើងឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការបង្កើតទំនាក់ទំនង ឱ្យបានខ្ជាប់ខ្ជួនជាមួយបងប្អូនពលរដ្ឋខ្មែរ ជាដើម។

...

សូមជម្រាបថា ឯកអគ្គរាជទូតថ្មីទាំង១០ រូបដែលបានចូលជួបទទួលអនុសាសន៍ និងជម្រាបលាសម្តេចប្រធានរដ្ឋសភា នាឱកាសនេះមានលោក កុយ គួង ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា,លោកស្មាន ម៉ាណាន ឯកអគ្គរាជទូត ប្រចាំប្រទេសគូវ៉ែត,លោកហ៊ុន សារឿន ឯកអគ្គរាជទូត ប្រចាំនៅប្រទេសថៃឡង់ដ៍,លោកជឺនបូរាណ ច័ន្ទបុរី ឯកអគ្គរាជទូតប្រចាំនៅប្រទេសអូស្រ្តាលី,លោក ជា ធីរៈ ឯកអគ្គរាជទូតប្រចាំប្រទេសគុយបា,លោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតប្រចាំប្រទេសរុស្ស៊ី,លោក អ៊ិន តារា ឯកអគ្គរាជទូតប្រចាំប្រទេសស្វីស,លោកជុំ អង្គវិចិត្រ ឯកអគ្គរាជទូត ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា,លោក លឹម ហុកសេង ឯកអគ្គរាជទូតប្រចាំនៅប្រទេសប្រ៊ុយណេនិងលោលអ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូត ប្រចាំនៅប្រទេសម៉ាឡេស៊ី៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print