ប៉ូឡូញតែងតាំងអតីតអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Santos ជាគ្រូបង្វឹកថ្មី

ចែករំលែក៖

សហព័ន្ធបាល់ទាត់ប្រទេសប៉ូឡូញនឹងតែងតាំងអតីតអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Fernando Santos ជាគ្រូបង្វឹកថ្មីរបស់ខ្លួន។ នេះបើយោងតាមលោក Cezary Kulesza ប្រធាន FA ប៉ូឡូញបាននិយាយកាលពីថ្ងៃចន្ទ ទី២៣ មករា។

 លោក Kulesza បានចែករំលែករូបភាពជាមួយលោក Santos នៅលើ Twitter បន្ទាប់ពីបុរសជនជាតិព័រទុយហ្គាល់វ័យ៦៨ឆ្នាំរូបនេះត្រូវបានគេថតរូបនៅព្រលានយន្តហោះ Warsaw កាលពីព្រឹកថ្ងៃចន្ទ។ លោកបានសរសេរថាជួបគ្នាថ្ងៃស្អែកនៅកីឡដ្ឋាន@PGENarodowy!”

 លោក Santos និងសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) បានយល់ព្រមបញ្ចប់កិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកព័រទុយហ្គាល់ក្នុងខែធ្នូបន្ទាប់ពីការបរាជ័យពីការប្រកួត World Cup ក្នុងវគ្គ១/៤ចុងក្រោយរបស់ពួកគេក្រោមថ្វីជើងប្រទេសម៉ារ៉ុក។

 រដ្ឋមន្ត្រីក្រសួងកីឡា និងទេសចរណ៍ប៉ូឡូញលោក Kamil Bortniczuk បានអបអរសាទរលោក Kulesza និង FA ចំពោះការតែងតាំងលោក Santos មុនពេលការប្រកាសរបស់ប្រធានសហព័ន្ធ។ លោកបានសរសេរនៅលើ Twitter ថា “Santos គឺជាគ្រូបង្វឹកដែលមាន បទពិសោធន៍ល្អណាស់ (ក្រិក និងព័រទុយហ្គាល់ តាំងពីឆ្នាំ២០១០ ហើយពីមុនមកក្លិបកំពូលព័រទុយហ្គាល់ និងក្រិក) ទទួលបានជោគជ័យជើងឯកអឺរ៉ុប បទពិសោធន៍ក្នុងការធ្វើការជាមួយតារាឆ្នើមCristiano”

 លោក Santos បានដឹកនាំក្រុមព័រទុយហ្គាល់ឱ្យទទួលបានជោគជ័យនៅ Euro 2016 និង Nations League ២០១៨២០១៩ដែលមាន Cristiano Ronaldo ជាប្រធានក្រុម។ នៅកម្រិតក្លិបគាត់បានគ្រប់គ្រងក្លិប Porto, AEK Athens, Panathinaikos, Sporting, Benfica, PAOK ហើយគាត់ក៏បានប្រកបអាជីពរយៈពេល៤ឆ្នាំក្នុងនាមជាគ្រូបង្វឹកក្រិកផងដែរ។

 អតីតគ្រូបង្វឹកប៉ូឡូញលោក Czeslaw Michniewicz បានចាកចេញកាលពីចុងខែធ្នូ បន្ទាប់ពី FA ប៉ូឡូញបានសម្រេចចិត្តមិនបន្តកិច្ចសន្យារបស់គាត់ បន្ទាប់ពីគាត់បានដឹកនាំក្រុមឱ្យទៅលេងវគ្គជម្រុះ World Cup ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល៣៦ឆ្នាំក្នុងការប្រកួតកាលពីឆ្នាំ២០២២នៅប្រទេសកាតា (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print