លោក ហ៊ុន ម៉ានី អញ្ជើញជួបជាមួយ សមាជិក សមាជិកា ស.ស.យ.ក. នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ចែករំលែក៖

ភ្នំពេញ÷នាព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ស.ស.យ.ក.  អញ្ជើញជួបជាមួយ សមាជិក សមាជិកា ស.ស.យ.ក. នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

នាឱកាសសំណេះសំណាលនេះលោកហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក ដាក់លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ ដែលបានខិតខំបណ្តុះ បណ្តាលធនធានមនុស្ស ជាពិសេសគណៈគ្រប់គ្រងនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា ( ITC) ក្រោមការដឹកនាំរបស់លោកបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា។ ទន្ទឹមនឹងនេះ លោកប្រធានបានកោត សរសើរចំពោះ ប្អូនៗ និស្សិតចំពោះការខិតខំប្រឹងប្រែង ការតស៊ូ និងការជំនះពុះពារប្រកបដោយការប្តេជ្ញាចិត្ត និងការតាំងចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រ ដែលនេះជាជោគជ័យមួយក្នុងជីវិតរួចទៅហើយ។ 

ជាមួយគ្នានេះដែរលោកបណ្ឌិតប៉ូ គឹមថូនាយកវិទ្យា ស្ថានបច្ចេកវិទ្យាកម្ពុជា និងជាសមាជិកគណៈកម្មាធិការដឹកនាំចលនាយុវជនស្ម័គ្រចិត្ត របស់គ្រឹះស្ថានឧត្តមសិក្សារដ្ឋ បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក ហ៊ុន ម៉ានី  និងបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់លោកហ៊ុន ម៉ានី លើកិច្ចការលើកកម្ពស់សមត្ថភាពយុវជនក្នុងការងារស័្មគ្រចិត្ត មនុស្សធម៌ និងកិច្ចការងារសង្គម។ 

បន្ទាប់មកលោកបណ្ឌិត បានរាយការណ៍បង្ហាញពីសកម្មភាពដែលសម្រេចបានកន្លងមករបស់សមាជិក សមាជិកា ស.ស.យ.ក. នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកបដោយឆន្ទៈ និងស្មារតី ជាពិសេសលើការងាររួមចំណែកជំរុញការយល់ដឹងពីតួនាទីរបស់យុវជនដើម្បីសង្គមជាតិ និងការពង្រឹងជំនាញទន់ដល់ប្អូនៗនិស្សិត។ 

រួមវត្តមានអញ្ជើញចូលរួមពីសំណាក់លោក បណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តស.ស.យ.ក.ប្រចាំ គ្រឹះស្ថានឧត្តមសិក្សារដ្ឋ ព្រមទាំងគណៈដឹកនាំសមាជិក សមាជិកា លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និស្សិត ជាសមាជិកស.ស.យ.ក. ប្រចាំសាកលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សូមជម្រាបថា មុនអញ្ជើញជួបសមាជិក សមាជិកា ស.ស.យ.ក. នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាលោក ហ៊ុន ម៉ានី អមដំណើរដោយសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក. បានអញ្ជើញ ជួបជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា ( ITC) ក្រោមក្របខណ្ឌក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.)នៃ ស.ស.យ.ក ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាពរបស់វិទ្យាស្ថាននិងស្វែងយល់ពីស្ថានភាពនានា ជាពិសេសបន្តពិភាក្សាលើការចូលរួមអភិវឌ្ឍសមត្ថភាពនិស្សិតតាមរយៈការងារស្ម័គ្រចិត្តផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print