សម្តេចតេជោ ហ៊ុន សែន៖ យើងមិនត្រូវឱ្យមានកំហុសផ្នែកនយោបាយដូចពីអតីតកាលទៀតទេ

ចែករំលែក៖

ភ្នំពេញ : ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កំហុសផ្នែកនយោបាយដោយការជ្រើសរើសយកការធ្វើរដ្ឋប្រហាររបស់លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជាយើងត្រូវបានបំផ្លាញដល់ឬសគល់។

ជុំវិញបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា ត្រូវតែចៀសវាងឱ្យបាននូវកំហុសនយោបាយពីអតីតកាល ដូចនេះហើយបានជាយើងត្រូវខិតខំថែរក្សាសន្តិភាពឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ផ្តើមចេញពីរដ្ឋប្រហាររបស់លោក លន់ នល់ ទើបធ្វើឱ្យកម្ពុជាយើងដើរថយក្រោយ ឆ្លងកាត់របបសោកនាដកម្មប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃផងដែរ។
សូមបញ្ជាក់ថា, កម្ពុជា មានសន្តិភាព ពេញលេញ តាមរយៈការដឹកនាំ ដ៏ត្រឹមត្រូវ ប្រកបដោយ គតិបណ្ឌិត ឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការ អភិវឌ្ឍ រីកចម្រើន លើគ្រប់វិស័យ ដែលមានការគាំទ្រពីប្រជាពលរដ្ឋ សហគមន៍អន្តរជាតិ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print