គីម ជុងអ៊ុន ចាប់ផ្តើមរៀបចំផែនការស្នងតំណែង នៅពេលអនាគត

ចែករំលែក៖

រហូតមកដល់ពេលនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅតែអាថ៌កំបាំងបំផុតអំពីជីវិតផ្ទាល់ខ្លួនរបស់គាត់។ ប៉ុន្តែសារព័ត៌មានអន្តរជាតិមានការភ្ញាក់ផ្អើលនៅពេលដែលរូបភាពកូនស្រីមេដឹកនាំគីម ជុងអ៊ុន គឺកុមារី Kim Ju-ae បង្ហាញខ្លួនជាសាធារណៈ៣ដងក្នុងរយៈពេល២ខែកន្លងមកនេះ។

យោងតាមព័ត៌មានពីមជ្ឈដ្ឋានចារកម្មកូរ៉េខាងត្បូងបានឱ្យដឹងថាកុមារី Kim Ju-ae មានអាយុប្រហែល១០ឆ្នាំ ហើយមើលទៅដូចលោកស្រីRi Sol-ju ម្តាយរបស់កុមារីណាស់ ប៉ុន្តែមើលទៅមានកម្ពស់ខ្ពស់ជាងសម្រាប់អាយុរបស់នាង។
ការបង្ហាញខ្លួនរបស់កុមារី Ju-ae ដំបូងឡើយត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍មួយដែលបានរៀបចំឡើងដើម្បីរំលេចរូបឪពុកលោក Kim Jong-un។
នៅពេលដែលក្មេងស្រីតូចនេះបានបង្ហាញខ្លួនជាលើកទីពីរក្នុងអំឡុងពេលនៃការប្រារព្ធពិធីនៃការសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប Hwasong-17 បំពាក់អាវុធបរមាណូ អ្នកខ្លះគិតថា រូបថតនេះគឺចង់បង្ហាញពីឆន្ទៈរបស់លោកប្រធាន Kim ក្នុងការធានាដល់កូនចៅជំនាន់ក្រោយរបស់កូរ៉េខាងជើងជាមួយនឹងអាវុធនុយក្លេអ៊ែរ។
ប៉ុន្តែនៅពេលដែល Ju-ae បង្ហាញខ្លួនជាលើកទីបីនៅថ្ងៃទី១ ខែមករា វាបានបង្កឱ្យមានការរំពឹងទុកថា តើកុមារី Ju-ae ត្រូវបានរៀបចំដើម្បីក្លាយជាអ្នកស្នងតំណែងរបស់ឪពុកនាងឬយ៉ាងណា។ កាសែត Rodong Sinmun ដែលជាកាសែតផ្លូវការរបស់គណបក្សពលករកូរ៉េបានហៅកុមារី Ju-ae Kim ជា “កូនជាទីស្រឡាញ់បំផុត”។
ទោះជាយ៉ាងណាក៏ដោយ វាហាក់ដូចជាមុនបន្តិចក្នុងការពិចារណា Ju-ae ជាអ្នកស្នងតំណែងដ៏មានសក្តានុពល ខណៈដែលមេដឹកនាំ Kim Jong-un មានអាយុត្រឹមតែ ៣៩ឆ្នាំប៉ុណ្ណោះ។ អ្នកកាន់តំណែងមុន លោក Kim Jong-il ដែលជាឪពុករបស់លោកបានដឹកនាំប្រទេសរហូតដល់ស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងឆ្នាំ 2011 ក្នុងអាយុ 70ឆ្នាំ ខណៈដែលអតីតមេដឹកនាំ Kim Il-sung នៅតែកាន់អំណាចរហូតដល់លោកទទួលមរណភាពក្នុងអាយុ 82 ឆ្នាំ។
មេដឹកនាំជំនាន់ទី ៣ នៅក្នុងគ្រួសារ Kim ទំនងជាមិនចាកចេញពីមុខតំណែងណាមួយក្នុងពេលឆាប់ៗ ជាងឪពុកនិងជីតារបស់គាត់នោះទេ។ ប៉ុន្តែគាត់ប្រហែលជាមានហេតុផលដើម្បីបង្ហាញអ្នកស្នងតំណែងដ៏មានសក្តានុពលក្នុងពេលឆាប់ៗនេះ៕ ដោយធីរីណា

...

រូប​ថត​ :  nhaynay.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print