តុលាការឃុំខ្លួនជនជាតិចិនម្នាក់ករណីជួញដូរគ្រឿងញៀន៤គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ. លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមករាឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទជនជាតិចិនម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នករណីជួញដូរគ្រឿងញៀន៤គីឡូក្រាម។

ជនត្រូវចោទឈ្មោះ YANG DEQIANG ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិចិន ត្រូវបានព្រះរាជអាជ្ញារងចោទប្រកាន់ពីបទ ជួញដូរ រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន៤គីឡូក្រាមប្រភេទកេតតាមីន។

...

ជនត្រូវចោទត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ រួចកម្លាំងបញ្ជូនមកអគ្គស្នងការដ្ឋាននគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print