ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៦នាក់ របួសធ្ងន់ចំនួន១១នាក់(ស្រី៣នាក់) របួសស្រាលចំនួន៤នាក់(ស្រី២នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ ខែមករា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន២១នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១០លើក។
គួររម្លឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២៥ ខែមករាម្សិលមិញនេះ បណ្តាលឱ្យមនុស្សរបួសធ្ងន់ចំនួន ៥នាក់(ស្រី៤នាក់) របួសស្រាលចំនួន ៦នាក់(ស្រី៣នាក់)។ ដោយករណីគ្រោះថ្នាក់នេះដែរ បង្កឱ្យមានមនុស្សរបួសចំនួន១១នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៤លើក៕ដោយ៖សហការី
រូបភាព៖ឯកសារ