ភ្នំពេញ៖ បន្ទាប់ពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងគ្រឿងញៀន នាព្រឹកនេះដោយមានការបញ្ជាពីលោក ម៉ក ហុង អធិការនគរបាលខណ្ឌសែនសុខ ដឹកនាំផ្ទាល់ដោយលោក គួក សុខហួរ អធិការរងខណ្ឌ បាននាំយកជនសង្ស័យមកចង្អុលបង្ហាញទីតាំងដែលជនសង្ស័យនេះគាស់ផ្ទះលួចយកម៉ូតូមកបញ្ចាំ ហើយក៏មានការចូលរួមពីលោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ និងលោក សុផានរីវ៉ា ក្រឡាបញ្ជីតំណាងឲ្យព្រះរាជអាជ្ញាធរអមសាលាដំបូងរាជធានីភ្នំពេញលោក ស៊ិន វីរៈ ផងដែរ។
ករណីនេះធ្វើឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះលេខ២ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ក្នុងនោះសមត្ថកិច្ចរកឃើញម៉ូតូដែលម្ចាស់ទទួលផលចោរកម្មចំនួន១៧គ្រឿង និងឃាត់ខ្លួនប្រុសស្រី២នាក់ដែលជាអ្នកទទួលផលចោរកម្ម៕
ដោយ៖ តុង សីហា
...