ខេត្តកំពង់ឆ្នាំង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធក្នុងករណីឆក់កាបូបលុយកាលពីវេលាម៉ោង២១និង១៥នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិត ក្នុងភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងពេលដែលជនរងគ្រោះទាំងពីរនាក់កំពុងធ្វើដំណើរតាមផ្លូវ។
ការចុះបង្ក្រាបឃាត់ខ្លួនខាងលើធ្វើឡើងដោយមានការអនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមាន ការសម្របសម្រួលពីលោកអុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយតាមពាក្យបណ្តឹង
របស់ជនរងគ្រោះពីរនាក់ ប្តី ប្រពន្ធ ដោយប្តីឈ្មោះ ប៊ិន សីហា អាយុ៤២ឆ្នាំនិងប្រពន្ធ ឈ្មោះ ង៉ែត ធឿន អាយុ ៣៣ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង ខេត្តពោធិ៍សាត់។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ រិន ធូម៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ វត្ថុតាងរបស់ជនសង្ស័យរួមមាន ម៉ូតូចំនួន០១គ្រឿង កាបូបចំនួន០១ អត្តសញ្ញាណប័ណ្ឌចំនួន០២សន្លឹក កាតចាក់វ៉ាក់សាំងចំនួន ០១សន្លឹក កាតអេសុីដាចំនួន០១សន្លឹក ប្រាក់រៀលចំនួន១០ម៉ឺន៤ពាន់រៀលដែល។
បច្ចុប្បន្ន ជនសង្ស័យ នឹងវត្ថុតាងខាងលេីត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ សូរិយា