កំលាំងជញ្ជីងអចល័តក្រសួងសាធារណការចាប់ផាកពិន័យរថយន្តយីឌុបដឹកស្រូវ៨គ្រឿង ដោយសារដឹកលើសទំងន់ដែលច្បាប់អនុញ្ញាតិ

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅវេលាយប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣ នេះ ក្រុមជញ្ជីងអចល័តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនសហការជាមួយកំលាំងខេត្តព្រៃវែង បានឆ្មក់ចុះចាប់ឃាត់បានរថយន្តយីឌុបដឹកស្រូវចំនួន ៨គ្រឿង ដែលបានដឹកស្រូវលើសទំងន់ដែលច្បាប់បានអនុញ្ញាតិ និងបានហៅម្ចាស់រថយន្តចូលខ្លួនរផាកពិន័យទៅតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃដដែលនេះតែម្តង។

ការឆ្មក់ចុះចាប់ក្រុមរថយន្តល្មើសទាំងនេះ បានធ្វើឡើងចាប់ពីម៉ោង១២យប់ ថ្ងៃទី ២៦មករា រហូតដល់ម៉ោង៤ទាបភ្លឺព្រឹកថ្ងៃទី២៧មករា នៅចំណុចទីប្រជុំជនអ្នក លឿង ស្ថិតក្នុងភូមិ៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង ដោយចាប់ឃាត់បានជាបន្តបន្ទាប់សរុប៨គ្រឿង ក្នុងនោះរថយន្តប្រភេទវ៉េអងសណ្តោងរ៉ឺម៉ក៦នគ្រឿង និងរថយន្តយីឌុបភ្លៅ៤ចំនួន ២គ្រឿង។

មន្ត្រីជំនាញដែលចុះបង្ក្រាបផ្ទាល់នោះបានអោយដឹងថា តាមផ្លូវច្បាប់ រថយន្តវ៉េអងសណ្តោងរ៉ឺម៉ក គឺអនុញ្ញាតិអោយផ្ទុកទំងន់ត្រឹម៤០តោនប៉ុណ្ណោះ ចំណែករថយន្តយីឌុបភ្លៅ៤ គឺអនុញ្ញាតិអោយផ្ទុកទំនង់សរុប៣០តោន ប៉ុន្តែពេលចាប់ឃាត់និងថ្លឹងទំងន់ទៅបានរកឃើញថា រថយន្តវ៉េអងបានដឹកលើសទំងន់រហូតដល់ជិត២០តោន ហើយរថយន្តយីឌុបភ្លៅ៤ បានដឹកលើសរហូតដល់ជាង១០តោន ទើបមន្ត្រីជំនាញធ្វើការចាប់ឃាត់ ហើយតម្រូវអោយម្ចាស់រថយន្តចូលខ្លួនមកបង់ផាកពិន័យទៅតាមផ្លូវច្បាប់ដែលកំណត់ ក្នុង១តោនពិន័យ៣០ម៉ឺនរៀល ហើយបើដឹកលើសចាប់ពី២០ភាគរយឡើង ផាកពិន័យជាទឹកប្រាក់ផង និងឃាត់រថយន្តទុករយៈពេល១ឆ្នាំទៀត។

...

ជាមួយគ្នានោះដែរ ក្រុមឈ្មួញដែលជាម្ចាស់រថយន្តម្ចាស់ស្រូវបានលើកឡើងថា ពួកគាត់ទទួលស្គាល់ថាបានដឹកលើសទំងន់ដែលច្បាប់បានកំណត់ពិតមែន ហើយពួកគាត់ក៏ព្រមទទួលបង់ផាកពិន័យផងដែរ ប៉ុន្តែពួកគាត់បានសំណូមពរទៅខាងមន្ត្រីជំនាញវិញ គឺស្នើសុំយកស្រូវទៅលក់នៅព្រំដែនសិន ព្រោះស្រូវដែលនៅលើរថយន្តសុទ្ធតែជាស្រូវសើមទើបច្រូវរួច បើទុកយូរនឹងស្អុយខូចអស់ ប៉ុន្តែសំណូមពរនេះមន្ត្រីជំនាញមិនយល់ព្រមនោះទេ ដោយតម្រូវអោយម្ចាស់ស្រូវរករថយន្តផ្សេងមកសាងស្រូវ ព្រោះបើអនុញ្ញាតិអោយយករថយន្តទៅ ខ្លាចមានបញ្ហាអ្វីផ្សេងកើតឡើង៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print