កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចុះអនុវត្ត វិធានការរដ្ឋបាល ទីតាំងធ្វើអាជីវកម្ម បោះដុំ ចែកចាយ នូវប្រភេទបារីអេឡិចត្រូនិក ដែលច្បាប់ហាមឃាត់( ECigarett ) និងអេចឈ៍ ធី ភី

ចែករំលែក៖

ខេត្តសៀមរាប៖ បើ​យោង​តាមប្រភពព័ត៍មានពី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចុះអនុវត្ត វិធានការរដ្ឋបាល លើទីតាំងធ្វើអាជីវកម្ម បោះដុំ ចែកចាយ នូវប្រភេទបារីអេឡិចត្រូនិកដែលច្បាប់ហាមឃាត់ ( ECigarett ) និងអេចឈ៍ ធី ភី។

យោងតាមប្រភពព័ត៌មានខាងលើបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបកម្លាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯង អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង១០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះអនុវត្ត វិធានការរដ្ឋបាល ទីតាំងមួយកន្លែងស្ថិតនៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាកន្លែងធ្វើអាជីវកម្ម បោះដុំ ចែកចាយ នូវប្រភេទបារីអេឡិចត្រូនិក ( ECigarett ) និងអេចឈ៍ ធី ភី ដែលតែងហៅថា (Hybrid ) បានធ្វើការដកហូត មានចំនួនសរុប ១៨ កេសធំ ៤៧កេសតូច។
សមត្ថកិច្ចបានឲ្យដឹងថាយើងបានធ្វើកិច្ចសន្យាលើកទី១ ចំពោះម្ចាស់ទីតាំង និងម្ចាស់អាជីវកម្ម អោយបញ្ឈប់ធ្វើសកម្មភាព នាំចូល និងលក់ចែកចាយចាប់ពីពេលនេះតទៅ ។

...

សូមបញ្ជាក់ថាកន្លងមកផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការអប់រំផ្សព្វផ្សាយណែរនាំ និងហាមឃាត់មិនឲ្យមានការចរាចរណ៍នាំចូល និងចែកចាយផលិតផល SISHA បារីអេឡិចត្រូនិក( ECigarett ) និងអេចឈ៍ ធី ភី ដែល តែងហៅថា (Hybrid)៕ ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print