ភ្នំពេញ : នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ទាក់ទងទៅនឹងចំណុច សំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :
១- អត់មានរឿងចម្រូងចម្រាស់ពាក់ព័ន្ធនឹង ថាច់ សេដ្ឋាទេ = គឺជាបទល្មើសព្រហ្មទ័ណ្ឌ ថាច់ សេដ្ឋា ប្រព្រឹត្តរំលោភសេចក្តីទុកចិត្តដោយខ្លួនឯង អត់មាននរណាបង្ខិតបង្ខំសាម៉ីខ្លួនទេ?
២- គណបក្សប្រជាជនកម្ពុជាធ្វើនយោបាយដើរទៅមុខបន្ទាប់ពីឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ច្រើនដំណាក់កាល = មិនអាចឲ្យអំណាចធ្លាក់ទៅក្នុងដៃបក្សផ្សេងជាដាច់ខាត?
៣- បក្សសាងគ្រោះជាតិត្រូវរលាយ = ដោយសារប្រព្រឹត្តរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ?
៤- ទោះបី ថាច់ សេដ្ឋា ជាអនុប្រធានភ្លើងទៀន = បើធ្វើខុសច្បាប់ហើយត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់?
៥- ជិតបោះឆ្នោតឬឆ្ងាយបោះឆ្នោតក៏ដោយបើខុសច្បាប់ហើយមិនរួចខ្លួនទេ = ព្រះរាជអាជ្ញាបានបំភ្លឺពីការពិតនៃរឿងក្តីរួចហើយកុំប្រកែក?
៦- រឿងអ្នកនយោបាយធ្វើខុសច្បាប់ = មិនមែនជារឿងនយោបាយទេ?
៧- បើសម្តេចតេជោមិនត្រឹមត្រូវ = មិនអាចកាន់អំណាចបានរាប់សិបឆ្នាំបានទេ?
៨- រាល់លើកនៃការបោះឆ្នោតកន្លងទៅបរទេសតែងតែមានយោបល់ = តែឆ្ពោះទៅរកការបោះឆ្នោតជាតិលើកនេះ អត់មានបរទេសណាមាត់មួយម៉ាត់ឡើយ?
៩- ការហែក្បួនទៅតាមបណ្តាខេត្តរបស់សមាគមគ្រូបង្រៀនមិនឯករាជ្យ = គឺជាការបង្កររឿងមិនមែនរកការឱកភាពជាតិស្អីទេ ព្រោះកម្ពុជាមានការឯកភាពរួចហើយ?
១០- យុទ្ធសាស្ត្រនយោបាយរបស់គណបក្សប្រជាជនកម្ពុជា = អាស្រ័យលើការសម្រេចរបស់មហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា? ៕
ដោយ : សហការី