បន្ទាប់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ថវិការ៣៣,០០០ដុល្លារដល់ក្រុមបាល់ទាត់ជម្រើសជាតិ ខាងក្រុមហ៊ុនភេសជ្ជៈZEUS ចូលរួម៥០លានរៀលដែរ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបន្តឧបត្ថម្ភដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាម្នាក់១ពាន់ដុល្លារដដែល ខណៈដែលភេសជ្ជៈZeusចូលរួមឧបត្ថម្ភចំនួន៥០លានរៀលដល់ក្រុមជម្រើសជាតិកម្ពុជាដែរ ក្រោយលេងឈ្នះក្រុមជម្រើសជាតិឆាយនីសតៃប៉ិ២-០ កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ បានឡើងទៅវគ្គបែងចែកពូលបន្តនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ AFC Asian Cup 2019។

ជ័យជម្នះរបស់ក្រុមជម្រើសជាតិកម្ពុជាក្នុងជើងទី២វគ្គជម្រុះបឋមលើក្រុមភ្ញៀវឆាយនីសតៃប៉ិនេះ ក្រុមកម្ពុជាមានគ្រាប់បាល់សរុបដែលលេងឈ្នះក្រុមឆាយនីសតៃប៉ិក្នុងលទ្ធផល ៤-២ ខណៈជើងទី១ស្មើគ្នា ២-២នៅទឹកដីតៃប៉ិ។ ជ័យជម្នះដែលចាត់ទុកជាប្រវត្តិសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចនូវតែបន្តឧបត្ថម្ភដល់ក្រុមកីឡាករ និងគ្រូបង្វឹកជម្រើសជាតិកម្ពុជាម្នាក់ៗទទួលបាន១ពាន់ដុល្លារដដែលតាមរយៈនាយឧត្តមសេនីយ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ ជាមួយនិងការផ្តល់ជូនថវិកាលើកទឹកចិត្តខាងលើនេះ សម្តេចតេជោបានសរសេរនៅទំព័រហ្វេសប៊ុករបស់សម្តេចថា «ខ្ញុំសូមអបអរសាទរដល់កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានប្រកួតឈ្នះក្រុម Chinese Taipei ( Cambodia 2 – Chinese Taipei 0) នៅក្នុងការប្រកួតនាត្រីនេះ។ ខ្ញុំសូមអបអរសាទរ និងចូលរួមលើកទឹកចិត្តដោយផ្តល់ជូនក្នុងម្នាក់ $១,០០០ ដល់កីឡាករ និងក្រុមគ្រូបង្វឹកទាំងអស់តាមរយៈនាយឧត្តមសេនីយ សៅ សុខា។ សូមអរគុណក្មួយៗដែលបានចូលរួមទស្សនាលើកទឹកចិត្តដល់កីឡាករនៅពហុកីឡដ្ឋានជាតិនៅរាត្រីនេះ។ នេះគឺជាមោទនៈភាពជាតិយើងទាំងអស់គ្នា»។

ជាមួយគ្នានោះដែរ សម្តេចតេជោបានអំពាវនាវដល់យុវជន ចូលរួមលេងកីឡាទាំងអស់គ្នា “ជ័យជំនះរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា គឺជាមោទនភាពរបស់ជាតិយើងទាំងមូល។ យុវជនអាចធ្វើបាននៅពេលមានការហ្វឹកហាត់ត្រឹមត្រូវ និងការតាំងចិត្តខ្ពស់។ រីឯភេសជ្ជៈប៉ូវកំលាំង ZEUS ហ្ស៊ូស ក៏បានចូលរួមឧបត្ថម្ភជាថវិកាចំនួន៥០លានរៀលដល់ក្រុមកីទ្បាបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងគោលបំណងជំរុញ លើកស្ទួយ និងលើកទឹកចិត្ដដល់ក្រុមកីទ្បាករដែលបានខិតខំប្រឹងប្រែង យ៉ាងខ្លាំង ក្នុងការលើកកំពស់វិស័យកីទ្បាជាតិ។ រាល់ការពិសារ ZEUS របស់បងប្អូន ZEUS នៅតែបន្ដយកទឹកប្រាក់៥០រៀលក្នុង ១កំប៉ុងដើម្បីជួយឧបត្ថម្ភដល់ក្រុមកីទ្បាជាតិ។

ភេសជ្ជៈប៉ូវកំលាំង ZEUS ហ្ស៊ូស មានដើមកំណើតម៉ាកពីសហរដ្ឋអាមេរិក ហើយធ្វើការផលិតនៅប្រទេសម៉ាទ្បេស៊ី។ មាន ៣ រសជាតិ ៖ Zeus Original , Zeus Strawberry, Zeus Fruits Juice។ ភេសជ្ជៈប៉ូវកំលាំង ZEUS ហ្ស៊ូស សូមអរគុណដល់អតិថិជន និង ប្រិយមិត្ដដែលស្នេហាវិស័យកីទ្បាជាតិទាំងអស់ដែលបានគាំទ្រភេសជ្ជៈប៉ូវកំលាំង ZEUS។ ZEUS ប្ដេជ្ញាបន្ដចូលរួមលើកស្ទួយ
ដល់កីទ្បាជាតិបន្ថែមទៀត។

លោក Lee taehoom គ្រូជម្រើសជាតិកម្ពុជា ក៏បានថ្លែងឲ្យដឹងដែរថា ការប្រកួតថ្ងៃនោះសមាជិកក្នុងក្រុម លែងបានល្អ ហើយបន្ទាប់ពី ការប្រកួតនេះ យើងនិងបន្តជួបជាមួយក្រុមខ្លាំងៗផ្សេងទៀត។ ចំណែកគ្រូជម្រើសឆៃនីស តៃប៉ិ លោក Toshiaki Imai បានពោលសរសើរទម្រង់លេងរបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា និង កែវ សុខផេង ដែលបានដើរតួរយ៉ាងសំខាន់ ជួយឲ្យក្រុមកម្ពុជា និងបានទៅប្រកួតវគ្គបន្តពានរង្វាន់ AFC Asian Cup។ កីឡាករទាំង២ពិតជាមានចង្វាន់នៃការអូសបាល់បានល្អ ហើយពិសេសជាងនេះទៅទៀតទោះបីពុំទាន់បានបាល់ មកដល់ជើងក៏ដោយ ក៏ពួកគេធ្វើចលនារកតំបន់ទូលាយ សម្រាប់ដាក់សម្ពាធដៃគូជានិច្ច។

សូមយុវជនចូលរួមនៅក្នុងវិស័យកីឡាឲ្យបានច្រើន ដើម្បីត្រៀមចូលប្រកួតនៅក្នុងកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ ខាងមុខនេះ។ គួររំលឹកថា សកម្មភាពប្រកួតនៅតង់ទី១ក្រុមកម្ពុជាបានបង្កើតឲ្យមានភាពសប្បាយរីករាយលាយឡំនិងសម្លេងហ៊ូរឡើងកងរំពងពេញពហុកីឡដ្ឋានជាតិ ពីសំណាក់អ្នកគាំទ្រប្រមាណ៦ម៉ឺននាក់តាមរយៈការទាត់បាល់ហ្វ្រីឃាតរបស់កីឡាករ ចាន់ វឌ្ឍនាកា បញ្ជូនទៅឲ្យ ហុង ផេង តែតបញ្ចូលទីក្រុមឆាយនីស តៃប៉ិ នៅនាទីទី៧ នោះ។

ការប្រកួតនេះបានរក្សាគ្រាប់បាល់នាំមុខ១-០ក្នុងតង់ទី១ពីសំណាក់ក្រុមម្ចាស់លើក្រុមភ្ញៀវរហូតដល់ចប់តង់ទីរយៈពេល៤៥នាទី បើទោះបីក្រុមភ្ញៀវតៃប៉ិ ព្យាយាមដាក់សំពាតយ៉ាងក៏ដោយក៏មិនអាចទម្លាយសំណាញ់ទីដ៏រឹងមាំរបស់កម្ពុជាបានឡើយ ។ ចំណេកឯការប្រកួតក្នុងតង់ទី២វិញ ទស្សនិកជនកាន់តែរំភើបធ្វេរដង ក្រោយពីក្រុមកម្ពុជារកគ្រាប់បាល់បាន១គ្រាប់ទៀត ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ របស់កីឡាករប្រាក់ មុន្នីឧត្តម នៅនាទីទី៦០ បន្ទាប់ពីអ្នកចាំទីឆាយនីសតៃប៉ិបង្កកំហុសនៅតំបន់ខ្សែគ្រោះ ថ្នាក់មកលើខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកានៅនាទីទី៥៨។ តាមរយៈជ័យជម្នះខាងលើនេះកម្ពុជាឈ្នះឆាយនីសតៃប៉ិ៤-២ ទាំង២ជើងជាប្រវត្តិសាស្ត្ររបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឡើងទៅវគ្គចែកពូល នៃពានរង្វាន់ ទ្វីបអាស៊ី AFC Asian Cup 2019៕

c08f919b-a4a2-417f-a67c-97a7d7b5fd1a

d492c144-0650-4ad9-967d-108fb16fc2be

f58aea3f-7e2b-4042-8abb-484e5d888008

9d4c8154-1e6b-4362-a85f-a216209db2af

78b43078-08ff-424b-ac88-a6302c9aecd1

651fdebe-40b5-4762-9efe-587b4c78602e

379b0729-c8a1-4b23-ba8a-515acee6b87a

8171a3c7-13f8-45d2-9392-ff6de8ac2c0b

69d4595f-1e3f-4690-acb0-9d22e90dbec2

72ea71f6-ae3c-4d3d-9b14-40840e1688f7

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print