ចាប់ពីវេលាម៉ោង៦ព្រឹក-១១ព្រឹក នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលក្រុងព្រះសីហនុ ប្រកាសកំណត់ជាផ្លូវឯកទិសនៅតាមបណ្តោយឆ្នេរ ចាប់ពីឆ្នេរអូរត្រេះ-២

ចែករំលែក៖

ខេត្តព្រះសីហនុ : រដ្ឋបាលក្រុងព្រះសីហនុ ប្រកាសកំណត់ជាផ្លូវឯកទិសនៅតាមបណ្តោយឆ្នេរ ចាប់ពីឆ្នេរអូរត្រេះ-២ (ស្ពានអូរត្រជាក់ចិត្ត)  រហូតដល់ទីលានសម្តេចតេជោ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ  ចាប់ពីវេលាម៉ោង៦ព្រឹក-១១ព្រឹក នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

ការកំណត់ផ្លូវឯកទិសតាមបណ្ដោយឆ្នេរក្នុងអំឡុងកម្មវិធីរត់បណ្តាក់កម្សាន្ត ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

រដ្ឋបាលក្រុងព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុនវឌ្ឍនៈប៊ូវើរី ឯ.ក នឹងរៀបចំ “កម្មវិធីរត់បណ្តាក់កម្សាន្ត និងការប្រគុំតន្រ្តី- ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ នៅទីលានសម្តេចតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កម្មវិធីរត់បណ្ដាក់កម្សាន្តនឹងរៀបចំនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ចាប់ផ្តើមពីចំណុចនៅរង្វង់មូល ព្រះសិវៈ និងព្រះនាងឧមាវតី (ស្ថិតនៅឃុំរាម ស្រុកព្រៃនប់) រហូតដល់ចំណុចបញ្ចប់នៅទីលានសម្ដេចតេជោ (ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ)។ ដើម្បីសម្រួលចរាចរ រក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនៅក្នុង អំឡុងពេលដំណើរការកម្មវិធីនេះ រដ្ឋបាលក្រុងព្រះសីហនុនឹងកំណត់ជាផ្លូវឯកទិសចរាចរណ៍នៅតាមបណ្តោយ ឆ្នេរ ចាប់ពីចំណុចចុងឆ្នេរអូរត្រេះ២(ស្ពានអូរត្រជាក់ចិត្ត) រហូតដល់ទីលានសម្តេចតេជោ ក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ចាប់ពីវេលាម៉ោង ៦:០០នាទីព្រឹក រហូតដល់ម៉ោង ១១:០០នាទីព្រឹក។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជ្រាប ជាព័ត៌មាន និងសូមយោគយល់ អធ្យាស្រ័យ ព្រមទាំងចូលរួមសហការដោយស្មារតីទទួលខុសត្រូវ៕ 

ដោយ: សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print