មុខសញ្ញារក្សាទុកគ្រឿងញៀន២នាក់ត្រូវនគរបាលក្រុងតាខ្មៅចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅចេញល្បាតនៅពេលយប់ចាប់បានមុខសញ្ញារក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន២នាក់ កាលពីវេលាម៉ោង៣ និង១០នាទីទៀបភ្លឺ​ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្ដោ​យផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ណុន ចាន់ណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ទី២-ឈ្មោះ ផុន ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៣កញ្ចប់ ,ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខភ្នំពេញ 1AQ-9837 ,ទូរស័ព្ទដៃ១គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។

មន្ត្រីនគរបាលក្រុងតាខ្មៅបញ្ជាក់ថា​ នៅមុនពេលកើតហេតុកម្លាំងអន្ដរាគមន៍ក្រុងតាខ្មៅ​ បានជិះម៉ូតូល្បាតក្នុងភូមិសាស្រ្ដខាងលើ ខណៈនោះក៏បានប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងជិះម៉ូតូ ។ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យ រហូតរកឃើញវត្ថុតាងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យវៃខ្នោះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់  ៕

image

image_1

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print