បុរសម្នាក់បើករថយន្តRange Rover បុករបាំងថ្មនៅចំណុចភ្លើងស្តុបអង្គអេង​ បណ្ដាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខ​

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា​បានបើករថយន្តស៊េរីទំនើបម៉ាកRange Rover យ៉ាងលឿន​ រួចរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ចំនួនមួយកង់ រីឯរថយន្តបង្កហេតុបានខ្ទេចមួយកំណាត់មុខ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៣​ និង១២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៩​ ខែមករា​ ឆ្នាំ២០២៣​ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុបអង្គអេង​ តាមបណ្ដោយផ្លូវព្រះសីហនុ​ ក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។
​     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកេីតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ ភ្នំពេញ 2BU-8802 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ​ដោយមានទិសដៅពីលិចទៅកើត​ក្នុងល្បឿនលឿន​ ។ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូត​ទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ​ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឱ្យរបាំងថ្មបាក់បែកចំនួន១កង់​ រីឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ​ ។
​     ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបឹងកេងកង​ឱ្យចុះមកធ្វើការវាស់វែងយករថយន្តខាងលេី​ទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់​ ៕

...

ដោយ​៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print