ដីអតីតបន្ទាយ អង្គភាព ប៉ូលិសជើងទឹក នៅឆ្នេរអូរឈើទាល ក្លាយជា កម្មសិទ្ធិឯកជន តាំងពីឆ្នាំ២០០៨ ថ្នាក់លើគួរសើររើឡើងវិញ ?

ចែករំលែក៖

ខេត្តព្រះសីហនុ : ហេតុអ្វី ដីអតីតបន្ទាយ អង្គភាព ប៉ូលិសជើងទឹក នៅឆ្នេរអូរឈើទាល ក្លាយជា កម្មសិទ្ធិឯកជន បានដោយងាយយ៉ាងនេះ ? អាចជាអំពើឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ ពីអាជ្ញាធរ និងជំនាញ ឬអ្នកកាន់កាប់ដីរដ្ឋបាននោះ ប្រាកដជាមានឥទ្ធិពល។
សូមបញ្ជាក់ថា,ជាគោលការណ៍ រាជរដ្ឋាភិបាល បានកំណត់ថា ឆ្នេរសាធារណៈទាំងអស់ ជាកម្មសិទ្ធិរបស់រដ្ឋ មិនអនុញ្ញាតឱ្យ បុគ្គលណាមួយ យកមកធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួន នោះឡើយ គឺទុកជាឆ្នេរសាធារណៈសម្រាប់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកម្សាន្ត និងរៀបចំថែរក្សា សម្អាត បង្កើតបានជាសោភ័ណភាព សម្រាប់កន្លែងទេសចរណ៍។

ប៉ុន្តែគេឃើញ ក្រុមកម្មករ បានសាងសង់ របងជាប្រភេទ សំណង់រឹងមាំ ហ៊ុំព័ទ្ធយក ដីឆ្នេរសមុទ្រ ស្ថិតនៅ តាមបណ្ដោយ ឆ្នេរអូរឈើទាល ក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ យកធ្វើជាកម្មសិទ្ធិឯកជន សឹងរួចរាល់ ១០០ ភាគរយទៅហើយ មិនឃើញ អាជ្ញាធរ ចុះទៅហាមឃាត់ អីនោះទេ ។

ករណីនេះ លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ បានប្រាប់អ្នកកាសែតថា ទីតាំងនៅលើឆ្នេរអូឈើទាល ដែលជាដីមានទំហំ ជាង ៨.៤០០ ម៉ែត្រការ៉េនេះ គឺជាអតីតដី របស់អង្គភាព នគរបាលជើងទឹក ហើយបើតាម ការពិនិត្យស្រាវជ្រាវឯកសារ មើលទៅ គឺដីនេះ គឺជាដីដែលរដ្ឋ បានធ្វើនីតិវិធី អនុបយោគ ក្លាយទៅជា ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ពីសាធារណៈរបស់រដ្ឋ មកជាឯកជនរបស់រដ្ឋ ។

ក្រោយមកដីនេះ បានប្រគល់ សម្បទាន ទៅឲ្យក្រុមហ៊ុនឯកជនមួយ ដែលជានីតិបុគ្គល ហើយបន្ទាប់មក ក៏បានចេញ ជាកម្មសិទ្ធិ បន្តបន្ទាប់។ ដូចនេះ នីតិវិធីការកសាង បណ្ណកម្មសិទ្ធិ គឺត្រឹមត្រូវរួចអស់ហើយ ពីរាជរដ្ឋាភិបាល តាំងពីឆ្នាំ២០០៧ និងចេញបណ្ណ តាំងពីឆ្នាំ២០០៨ ជាកម្មសិទ្ធិឯកជន។
ពិតជាសោកស្តាយស្តាយដែរ ដីអតីតបន្ទាយ អង្គភាព ប៉ូលិសជើងទឹក នៅឆ្នេរអូរឈើទាល ក្លាយជា កម្មសិទ្ធិឯកជន តាំងពីឆ្នាំ២០០៨ ។ បើករក្សាទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ អាជ្ញាធរ និងរៀបចំ ជាតំបន់ ទេសចរណ៍កម្សាន្ត បានយ៉ាងល្អ សម្រាប់ការអភិវឌ្ឍ ក្រុង-ខេត្តព្រះសីហនុ ប៉ុន្តែចប់ ត្រឹមអង្ករ ក្លាយទៅជាបាយ ទៅហើយ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print