ភ្នំពេញ : ស្ត្រីអាជីវករម្នាក់ ត្រូវបានកម្លាំង សមត្តកិច្ចកង រាជអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ម្សិលមុិញ ពាក់ព័ន្ធករណី. មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ អាចជួញដូរបាន. ពោលគឺចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ ឬសែកស្អុយ ប្រមាណ ៥.០០០ ដុល្លាអាមេរិក ។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា, ជនសង្ស័យ ឈ្មោះ សល់ ស្រីនៀត ភេទស្រី អាយុ ២៥ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅផ្ទះលេ ខ១៤ ៦ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំ ពេញ ។
សមត្ថកិច្ចបញ្ជាក់ពី អង្គហេតុ ក្នុងពាក្យបណ្តឹង បញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ សល់ ស្រីនៀត បានទៅអង្វរ សុំខ្ចីប្រាក់ពីដើមបណ្តឹង «ធ្លាប់ខ្ចីជាញឹកញាប់មកហើយ ព្រោះជាមនុស្ស ធ្លាប់រាប់អានគ្នា» ដើម្បីយកមក ប្រកបមុខរបររកស៊ី ដែលកន្លងមក ខ្ចីសងៗធម្មតា ។
ប៉ុន្តែលើកចុងក្រោយ ខ្ចី ៥.០០០ដុល្លារ សន្យាសងគ្រប់ចំនួនវិញ ក្នុង១សប្តាហ៍ ទីបំផុត សងសែកស្អុយ២ សន្លឹក ជាមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ ដែលខាងធនាគារបានបញ្ចាក់ យ៉ាងច្បាស់លាស់ ។ ទើបម្ចាស់ប្រាក់ ឈានដល់សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ដោយ : សហការី