នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មនៅខេត្តកោះកុង, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅស្រុកលើកដែក ខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល÷នៅថ្ងៃទី២៩ ខែមករា​​ ឆ្នាំ២០២៣​ វេលាម៉ោង​១៤និង៥៥នាទី​ កម្លាំងជំនាញនាយកដ្ឋាន​នគរ បាលព្រហ្មទណ្ឌដឹកនាំ​ដោយ​ លោកឧត្តមសេនីយ៍ត្រី​ ខេង​ ​ម៉េងឈាង​ និងលោកឧត្តមសេនីយ៍ត្រី​ កែវ​ រ៉េតមុន្នី​ អនុប្រធាន​នាយកដ្ឋាន​ សហការ​ជាមួយ​កម្លាំងជំនាញស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កកោះកុង,ស្នងការដ្ឋាន​នគរបាល​ខេត្ត​កកណ្តាលនិងស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ ធ្វេីការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ​ ផន ចាន់​រ៉ា​​ (ហៅ​ លៀន​)​ ភេទប្រុស​ អាយុ​២២​ឆ្នាំ​ នៅត្រង់ចំណុចភូមិដេីមអំពិល​ ឃុំកំពង់ភ្នំ​ ស្រុកលេីកដែក​ ខេត្ត​កណ្តាល​ ពាក់​ព័ន្ធ​ករណី​ឃាតកម្ម ​(ចាក់សម្លាប់មនុស្ស) ​​បណ្តាលឱ្យជនរងគ្រោះឈ្មោះ​ ឡាយ សុធារិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​ស្លាប់​ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក​​។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តម សេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយក ដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

គួររំលឹកដែរ​ថា​ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទីត្រង់ចំណុច​ភូមិអណ្ដូងទឹក ស្រុក បូទុមសាគរ ខេត្តកោះកុង​ មា​នករណី​ ឃាតកម្ម​(ចាក់​សម្លាប់​មនុស្ស​)​ ដែលបង្កដោយ​ជនសង្ស័យ​ឈ្មោះ​ ផន ចាន់រ៉ា (ហៅ លៀន) ភេទប្រុស អាយុ២៣ ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ ជាងសំណង់ ស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង​ ទីលំនៅ​បច្ចុប្បន្ន​ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​ ​ដោយបានយកវត្ថុរឹងមុតស្រួចចាក់សម្លាប់លេីជនរង គ្រោះឈ្មោះ​ ឡាយ សុធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ​ ត្រង់ចំណុចចន្លោះស្លាបប្រចៀវខាងស្តាំ បណ្ដាលអោយស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក​ ។  

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេី​បាន​នាំមកកាន់​នាយកដ្ឋាន​ ដេីម្បីប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​​ ចាត់ការបន្តតាមនីតិវិធី​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print