អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ អាមេរិកជាអ្នកទទួលផលប្រយោជន៍ពីវិបត្តិអ៊ុយក្រែន

ចែករំលែក៖

អនុរដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergei Ryabkov បាននិយាយថា សហរដ្ឋអាមេរិកទទួលបានផលប្រយោជន៍យ៉ាងច្រើនពី

ជម្លោះអ៊ុយក្រែន ជាពិសេសពីបណ្តាប្រទេសអឺរ៉ុបដែលផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងកៀវ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកមិនត្រឹមតែដើរតួនាទីបញ្ជាការក្នុងវិបត្តិអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងជាអ្នកទទួលផលសំខាន់នៃវិបត្តិនេះផងដែរ។ វ៉ាស៊ីនតោនចាត់ទុកអ៊ុយក្រែនជាកន្លែងសាកល្បងសម្រាប់ផលិតផលឧស្សាហកម្មយោធារបស់ខ្លួន។ ប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយដ៏ទំនើបកំពុងត្រូវបានសាកល្បង» ។
លោក Sergei Ryabkov បាននិយាយថា សហរដ្ឋអាមេរិកកំពុងបង្ខំឱ្យបណ្តាប្រទេសអឺរ៉ុបចុះហត្ថលេខាលើកិច្ចសន្យាទិញអាវុធបន្ថែមទៀតដែលមានតម្លៃរាប់ពាន់លានដុល្លារពីប្រទេសនេះ ដោយជំរុញឱ្យអឺរ៉ុបបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន។ លោកបានព្រមានថា ការណ៍នេះនឹងបង្កការលំបាកដល់ប្រទេសដែលផ្តល់ជំនួយយោធាដល់ទីក្រុងកៀវ។

យោងតាមអនុរដ្ឋមន្ត្រី Sergei Ryabkov ការប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ជូនរថក្រោះ Abrams ទៅកាន់អ៊ុយក្រែននឹងធ្វើឱ្យការរំពឹងទុកនៃកិច្ចចរចាសន្តិភាពរវាងទីក្រុងមូស្គូ នឹងទីក្រុងកៀវកាន់តែដាច់ស្រយាល។
លោក Ryabkov បាននិយាយទៀតថា “រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាលើគំនិតផ្តួចផ្តើមមួយដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានសំណើជាក់លាក់ណាមួយទេ… នៅក្នុងលក្ខខណ្ឌបច្ចុប្បន្ន ការប្រកាសអំពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការផ្គត់ផ្គង់រថក្រោះ ឱ្យដល់ទីក្រុងKiev នឹងធ្វើឱ្យពិបាកក្នុងការពិភាក្សាជាមួយអ៊ុយក្រែនក្លាយជាគ្មានន័យ»។
លោក Ryabkov បាននិយាយថា ការសម្រេចចិត្តបញ្ជូនរថក្រោះប្រយុទ្ធ Abrams ទៅកាន់ទីក្រុង Kiev គឺជា “ជំហានដ៏គ្រោះថ្នាក់” ដែលបានបង្កើនការព្រួយបារម្ភនៅក្នុងសហគមន៍ពិភពលោកអំពីសកម្មភាពរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសថា លោកនឹងបញ្ជូនរថក្រោះ M1 Abrams ចំនួន ៣១ គ្រឿងទៅកាន់អ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកបាននិយាយថា ការផ្លាស់ទីរថក្រោះទៅកាន់សមរភូមិអ៊ុយក្រែន ហើយការហ្វឹកហ្វឺននឹងចំណាយពេលច្រើនខែ៕ ដោយធីរីណា

...

រូប​ថត​ : AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print