ដំណាំកញ្ឆាស្រស់ខុសច្បាប់ចំនួន៣០០ដើម ត្រូវនគរបាលស្រុកសំឡូតដុតបំផ្លាញចោលនៅនឹងកន្លែង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដំណាំកញ្ឆាស្រស់ខុសច្បាប់ចំនួន៣០០ដើម ត្រូវនគរបាលស្រុកសំឡូត​ ចុះបង្រ្កាប​និងរឹបអូសបាន​យកមកដុតបំផ្លាញចោលនៅនឹងកន្លែង​ ព្រមទាំង​ឃាត់ខ្លួន​បុរសម្នាក់​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះ​បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី​៣១​ ខែមករា​ ឆ្នាំ​២០២៣។

របាយការណ៍​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសំឡូត កាលរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១០នាទី​ បានចុះបង្រ្កាបបានករណីដាំដុះរុក្ខជាតិញៀនខុសច្បាប់ (កញ្ឆា) ចំនួន ០១លើក។ 

ជាក់ស្ដែង​កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាម្ចាស់ដំណាំឈ្មោះ សាំង ផេង ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង និងបានដុតបំផ្លាញដំណាំកញ្ឆាស្រស់ចំនួន ៣០០ដើម។

ករណីនេះ កម្លាំងនគរបាលស្រុកសំឡូតបានធ្វើកិច្ចសន្យាបញ្ឈប់ការដាំដុះរុក្ខជាតិញៀន និងធ្វើការអប់រំរួចឲ្យត្រឡប់ទៅសហគមន៍វិញ៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print