នគរបាលព្រហ្មទណ្ឌឃាត់ជនសង្ស័យលេងបៀ០៤នាក់នៅស្រុកកំពង់សៀម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៣​ វេលាម៉ោង១៥ៈ១០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កំពង់សៀម និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបើកនិងលេងល្បែងសុីសងខុសច្បាប់ (លែង​បៀភ្នាល់ដាក់​ប្រាក់​) នៅចំណុចផ្ទះ​របស់ឈ្មោះ​ មិត្ត​ ឃាង​ ស្ថិតនៅភូមិ​ស្រក​ ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៤នាក់ និងដកហូតវត្ថុតាងមួយចំនួន។

...

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕  ដោយ៖វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print