ខ្សែប្រយុទ្ធជើងចាស់ Totti បន្តកិច្ចសន្យា រយៈពេលមួយឆ្នាំទៀតជាមួយ Roma

ចែករំលែក៖

ខ្សែប្រយុទ្ធ Francesco Totti ដែលមាន វ័យជិត៤០ឆ្នាំទៅហើយនោះបានបន្តកិច្ចសន្យាលេងឲ្យក្រុម Roma រយៈពេល១ឆ្នាំ ទៀត ។

កីឡាករ Totti បាននិយាយប្រាប់ ទូរទស្សន៍ Roma TV ថា “ខ្ញុំពិតជាចង់បានកិច្ចសន្យានេះណាស់ ដោយខ្ញុំតែងតែប្រាថ្នាថាបញ្ចប់អាជីពរបស់ខ្ញុំដោយពាក់អាវឲ្យក្លិបតែមួយប៉ុណ្ណោះគឺ Roma។ ក្រោយពេល ពិភាក្សាជាមួយនឹងប្រធានក្លិបលោក James Pallotta រួចខ្ញុំកាន់តែចង់នៅជួយក្លិបដើម្បីទទួលបានជោគជ័យថែមទៀត”។

Francesco Totti មកចូលរួមក្លិប Roma តាំងពីនៅអាយុ១២ឆ្នាំមកម្ល៉េះក្នុងឆ្នាំ ១៩៨៩ហើយជាប់ជម្រើសឈុតធំក្នុង ឆ្នាំ១៩៩៣។ ចាប់តាំងពីនោះមកគាត់បានលេងបាល់ឲ្យក្រុម Roma ចំនួន៧៥៨ប្រកួតស៊ុតបាល់បាន៣០៤គ្រាប់។

ក្រោយពេលបញ្ចប់កិច្ចសន្យាជាកីឡាករអស់រយៈពេល២៥ឆ្នាំនេះ Roma ក៏បានផ្តល់កិច្ចសន្យាមួយទៀតរយៈពេល៦ឆ្នាំឲ្យកីឡាករ Totti ធ្វើជានាយកផ្នែកបច្ចេក ទេស ។ Totti បានថ្លែងថា “ខ្ញុំសប្បាយរីករាយខ្លាំងណាស់ក្រោយចប់មួយឆ្នាំនេះខ្ញុំ នឹងនៅ៦ឆ្នាំទៀតជានាយកបច្ចេកទេស។ ខ្ញុំសូមសម្តែងការដឹងគុណខ្លាំងចំពោះ ប្រធានក្លិបដែលបានផ្តល់តួនាទីនេះដល់ខ្ញុំទៀត”៕

AS Roma forward and captain Francesco Totti reacts during the Italian Serie A football match Juventus Vs AS Roma on October 5, 2014 at Juventus Stadium in Turin.  AFP PHOTO / MARCO BERTORELLO        (Photo credit should read MARCO BERTORELLO/AFP/Getty Images)

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print