មនុស្ស​ស្លាប់​ និងរបួស៨នាក់​ កើតឡើង​៧​លើក​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ខណៈ​យានយន្ត​ល្មើស​ចំនួន​២៥៨​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃទី​៣១​ មករា​ម្សិលមិញ​នេះ​!

ចែករំលែក៖

​ភ្នំពេញ​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ កាលពីថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣​ម្សិលមិញនេះ​ បានបញ្ជាក់ថា​​ ចំនួន​គោលដៅ​សរុប​ ១០៧​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ២៨៨​គ្រឿង​ ម៉ូតូ​ចំនួន​ ២៤១​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ យានយន្ត​ល្មើស​សរុប​ចំនួន​ ២៥៨​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ២២១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​ដោយឡែក​ក្នុង​រយៈពេល​៣១​ថ្ងៃ​(​ថ្ងៃ​ទី​០១-៣១​ ខែមករា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ៣១.១២០​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៧.៧៤៩​គ្រឿង​ ម៉ូតូ​មាន​ចំនួន​ ៦.៤០២​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​៣១​ថ្ងៃ​នៃ​ខែមករា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​។

ជាមួយគ្នានេះ​ យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក៏បានឱ្យដឹងដែរថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៣១​ ខែមករា​នេះដែរ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​២​នាក់​ របួសធ្ងន់​ចំនួន​៦​នាក់​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​

...

​ប្រភពដដែលបន្តថា​ បាន​គូសបញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​នេះដែល​បង្ក​ឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​៨​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​៧​លើក​ ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print