លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដែលលើកនូវចំណុចសំខាន់ចំនួន ១០ដូចខាងក្រោម :
១- ការតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី = ជាសិទ្ធិរបស់គណបក្សនយោបាយទោះជាចេញពីប្រភពណាក៏ដោយ ច្បាប់មិនបានកំណត់ទេឬហាមលើមុខសញ្ញាណាមួយឡើយ?
២- បេក្ខភាពជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ហ៊ុន ម៉ាណែត = មិនប៉ះពាល់ដល់មុខងារទេ ព្រោះគ្រាន់តែជាមុខសញ្ញាប៉ុណ្ណោះ មិនទាន់ទៅធ្វើកិច្ចការឯណា?
៣- នៅពេលណាឆ្ពោះទៅកាន់មុខតំណែង = ទើបសាម៉ីជនលាលែងពីមុខតំណែងជាយោធា?
៤- អ្នកវិភាគគ្មានសិទ្ធិ វិភាគច្បាប់ទេ = បើគ្រាន់តែថាៗបាន តែគ្មាននរណាស្តាប់ទេ?
៥- មានតែស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញទេ = មានតួនាទីនិងភារកិច្ចបកស្រាយច្បាប់?
៦- សមត្ថភាពត្រឹមអាអ្នកវិភាគរត់ចោលស្រុក = គ្មាននរណាយកមកធ្វើជាទីប្រឹក្សាទេ?
៧- គ្រាន់តែដកលុយពីធនាគារ = ចាំបាច់អីត្រូវរាយការណ៍ឬបង្ហាញវិក័យប័ត្រដល់អាមនុស្សរត់ចោលស្រុក?
៨- បើរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត = ទោះមានបក្សប៉ុន្មានក៏ដោយគឺជាឆន្ទៈរបស់ប្រជាជនកម្ពុជា?
៩- ឯកឧត្តម ហ៊ុន ម៉ាណែត មានខុសអី? = ទើបអ្នកវិភាគរត់ចោលស្រុកចង់ឲ្យកែខ្លួន?
១០- វិទ្យុប្រតិកិរិយានិងអ្នកវិភាគរត់ចោលស្រុកគ្មានសិទ្ធិយករឿងផ្ទៃក្នុងគណបក្សណាមកវិភាគទេ = ផ្ទៃក្នុងគណបក្សណាជាកិច្ចការផ្ទៃក្នុងដែលគណបក្សត្រូវដោះស្រាយខ្លួនឯង អ្នកក្រៅគ្មានសិទ្ធិទេ? ៕


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print