បង្ហាញមុខ​ក្រុមជួញដូរ​ ​រក្សា​ទុក​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ចំនួន​៥​នាក់​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​តុលាការ​

ចែករំលែក៖

ខេត្តមណ្ឌលគិរី​៖​ មុខសញ្ញាក្រុមជួញដូរ​ ​រក្សា​ទុក​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ចំនួន​៥​នាក់​ ត្រូវ​បាន​បង្ហាញ​មុខ​ជាសាធារណៈ​ បន្ទាប់ពី​កម្លាំងសមត្ថកិច្ច​ជំនាញ​ខេត្ត​មណ្ឌល​គិរី​ចុះបង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គិរី​ បានឱ្យដឹងនៅថ្ងៃ​ព្រហស្បតិ៍​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។

របាយការណ៍​ដដែល​បន្តថា​ ដោយ​មានការ​ចង្អុលបង្ហាញ​និង​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ ក្នុង​ការ​បង្កា​បង្ក្រាប​នូវ​រាល់​បទល្មើស​គ្រឿងញៀន​ ក្នុង​ទូ​ទាំង​ខេត្តមណ្ឌលគិរី​​​ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​គ​របាល​ស្រុក​ពេ​ជ្រា​ដា​ និង​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ប៊ូ​ស្រា​ និង​មានការ​ចូលរួម​ពី​ លោក​មេ​ភូមិ​ លោក​មេឃុំ​ប៊ូ​ស្រា​ កាលពីថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣​ថ្មីៗ​នេះ​ បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​រក្សា​ទុក​និង​ប្រើប្រាស់​នូវ​សា​ធាតុ​ញៀន​ដោយ​ខុសច្បាប់​ដឹកនាំ​ដោយ​លោក​ ឧត្តមសេនីយ៍ត្រី​ ស៊ុម​ សោ​ភ័​ណ្ឌ​ ស្នងការ​រង​ទទួល​បន្ទុក​ផែន​ប្រឆាំង​គ្រឿងញៀន​ និង​ មានការ​សម្របសម្រួល​ ពី​លោក​ អ៊ា​ង​ សុគន្ធ​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ ចំនួន​៣​ទីតាំង​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ ។​

​ទី​១-​ស្ថិត​នៅ​ត្រង់​ចំណុច​ ៥១៣​ ក្នុង​ក្រុមហ៊ុន​ ចំការ​កៅស៊ូ​សុខ​ហ្វី​ន​ក្នុងភូមិ​ពូ​ទឺ​ត​ ។​ -​ទី​២-​ស្ថិត​នៅ​ត្រង់​ចំណុច​អូរ​កាង​ ក្នុង​ក្រុមហ៊ុន​ ចំការ​កៅស៊ូ​សុខ​ហ្វី​ន​ក្នុងភូមិ​ពូ​ទឺ​ត​ ។​ ទី​៣-​ស្ថិត​នៅ​ត្រង់​ចំណុច​ផ្ទះ​កម្មករ​ក្នុង​ក្រុមហ៊ុនចំការកៅស៊ូ​សុខ​ហ្វី​ន​ទាំង​៣​ចំណុច​នេះ​ ស្ថិត​ក្នុងភូមិ​ពូ​ទឺ​ត​ ឃុំ​ប៊ូ​ ស្រា​ ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ ។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ០៥​នាក់​ ៖​ 

​ទី​១-​ ឈ្មោះ​ ជាតិ​ សុខ​ ភេទ​ប្រុស​ អាយុ​ ៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​ មិន​ពិតប្រាកដ​ ។​ 

​ទី​២-​ ឈ្មោះ​ ស៊​ត​ ស៊ុ​យ​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​ ។​ 

​ទី​៣-​ ឈ្មោះ​ ពុធ​ ហេ​ន​  ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ មុខរបរ​ កម្មករ​ ។​ 

​ទី​៤-​មានឈ្មោះ​ ម៉េ​ត​ យាន​ ភេទ​ប្រុស​ អាយុ​  ១៧​ឆ្នាំ​ មុខរបរ​ កម្មករ​ ។​ 

​ទី​៥-​មានឈ្មោះ​ ប្រឹ​ម​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ មុខរបរ​ កម្មករ​ ។​ 

​ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្នុង​ទឹក​ម៉ូត​ ជា​លទ្ធផល​វិជ្ជមាន​(+)​ទាំង​៥​នាក់​ ។​

​សម្ភារៈ​និង​ វត្ថុ​តាង​ដែល​កម្លាំង​សមត្ថកិច្ច​ចាប់​យក​រួម​មាន​ ៖​ ១-​សង្ស័យ​ជា​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ១៦​កញ្ចប់​ ។​ ២-​ទូរស័ព្ទ​ដៃ​ចំនួន​ ០២​គ្រឿង​ ។​ ៣-​អាវុធ​កែ​ច្នៃ​ចំនួន​ ០១​ដើម​ ។​ ៤-​គ្រាប់​ពី​ដាង​ចំនួន​ ២​ប្រអប់​ ស្មើ​និង​១០៥​គ្រាប់​ ។​ ៥-​ឧបករណ៍​កែ​ច្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​១​ចំនួន​។​ ៦-​ថង់​សម្រាប់​ខ្ចប់​ញៀន​ ១​ ចំនួន​។​ ៧-​គ្រាប់​ AK​ 47​ ចំនួន​ ០៧​គ្រាប់​។​ ៨-​ម៉ូតូ​ចំនួន​ ៥​គ្រឿង​ រួម​នឹង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ។​

...

​បច្ចុប្បន្ន​នៅថ្ងៃព្រហស្បតិ៍​ទី​០២​ ខែកុម្ភៈ​នេះ​ ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេ​ជ្រា​ដា​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ ៕ដោយ​៖អារុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print